
បើងាកទៅមើលពីវិស័យសិល្បៈរបស់តារាប្រុសស្រីថៃវិញឃើញថា ជីវិតសម្តែងរបស់ពួកគេសុទ្ធតែមានអ្នករៀបចំ និងត្រួសត្រាយផ្លូវក៏ដូចជារកទីផ្សាការងារសម្រាប់ពួកគេផងដែរ។ ដោយឡែកក្នុងនោះដែរ គេសង្កេតឃើញថាមានតារាសម្តែងប្រុសស្រីជាច្រើនដួង ថ្វីត្បិតតែពួកគេធ្វើការនៅក្រោមដំបូលផ្សេងគ្នាក៏ពិតមែន ប៉ុន្តែអ្នកចាត់ការទូទៅផ្ទាល់ខ្លួនគឺរួមគ្នា។ ខាងក្រោមនេះអ្នកនឹងបានដឹងថាមានវត្តមានតារាប្រុសស្រីណាខ្លះដែលមានអ្នកចាត់ការទូទៅរួមគ្នា។
១. Porshe Saran និង Bow Maylada
ទោះបីជានៅពេលនេះអ្នកទាំងពីរស្ថិតនៅទ្រនំខុសគ្នាក៏ពិតមែន តែបើទៅមើលពីអ្នកចាត់ការទូទៅរបស់ពួកគេវិញគឺនៅរួមគ្នា។ ក្នុងនោះដែលរាល់សកម្មភាពសម្តែង ឬថតផ្សាយផ្សេងៗរបស់អ្នកទាំងពីរ គឺត្រូវចាត់ចែងទូទៅដោយលោក Bermb។ សម្រាប់កញ្ញា Bow Maylada វិញពេលនេះកំពុងតែមមាញឹកចេញប្រតិបត្តិការថតរឿងថ្មីរបស់ខ្លួន បន្ទាប់ពីបានចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ៣រួចមក។ ចំណែកលោក Porshe Saran បច្ចុប្បន្ននេះគឺនៅតែបន្តថតរឿងថ្មីៗសម្រាប់ទូរទស្សន៍ថៃប៉ុស្តិលេខ៧ដដែល។
២. Dj Push, Jooy Warattaya និង Toey Pongsakorn
ចំណែកឯគូស្វាមីភរិយាមួយគូនេះវិញ លោក Dj Push និងកញ្ញា Jooy Warattaya ក៏មានអ្នកចាត់ការទូទៅផ្ទាល់ខ្លួនរួមគ្នាជាមួយនិង លោក Toey Pongsakorn ផងដែរ។ លើសពីនេះទៀតអ្នកទាំងបីគឺមានទំនាក់ទំនាក់ជាមួយគ្នាយ៉ាងជិតស្និទ្ធ ទោះបីពួកគេធ្វើការនៅក្រោមស្ថានីយទូរទស្សន៍ផ្សេងគ្នាក៏ដោយ។ អ្វីដែលកាន់តែពិសេសនោះ រាល់ពេលមានដំណើរកម្សាន្តទៅក្រៅប្រទេសម្តងៗ ពួកគេតែងតែធ្វើដំណើរជាមួយគ្នាទៀតផង។ រីឯអ្នកចាត់ការទូទៅរបស់ពួកគេបច្ចុប្បន្ននេះគឺលោក Orn ដែលតែតែងរៀបចំរាល់សកម្មភាពចេញសម្តែងរបស់ពួកគេ។
៣. Thanwa Suriyajak និង Denkhun Ngamnet
សម្រាប់ លោក Thanwa Suriyajak និង លោក Denkhun Ngamnet វិញអ្នកទាំងពីរក៏មានអ្នកគ្រប់គ្រងទូទៅដូចគ្នា ដែលមានឈ្មោះថា Moss។ មិនតែប៉ុណ្ណោះរាល់ការចេញសម្តែង និងសកម្មភាពថតផ្សេងៗ លោក Moss ជាអ្នករៀបចំ និងទទួលខុសត្រូវដល់ពួកគេទៀតផង។
ទាំងអស់នេះគឺជារឿងចាំបាច់ណាស់ដែលតារាសម្តែងប្រុសស្រីក្នុងប្រទេសថៃ ត្រូវតែមានអ្នកចាត់ការទូទៅផ្ទាល់ខ្លួន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update