Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកនាង គង់ចាន់ស្រីមុំ ធ្វើខួបកំណើតឱ្យកូនស្រីមួយឆ្នាំម្តងតែងខ្លួនប្លែកភ្នែក

ដូចដែលប្រិយមិត្តទាំងអស់គ្នាដឹងស្រាប់ហើយតារាស្រីដែលពូកែតែងខ្លួនស្អាតបែបហ្វេសសិន កាលីបហាយសូ គឺអ្នកនាង គង់ ចាន់ស្រីមុំ គាត់តែងតែមានអ្វីប្លែកៗសម្រាប់អ្នកគាំទ្រ ដែលភាគច្រើន ស្ទីលនីមួយៗសុទ្ធតែប្លែកៗពីគេ ជាមួយនឹងរបស់ប្រេនៗមានថ្លៃៗ ។

ជាមួយគ្នានេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ តែងតែធ្វើអោយមហាជនគ្រប់គ្នានិងអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលនៅពេលដែលអ្នកនាងមានរៀបចំកម្មវិធីម្តង ហើយពិតជាទ្រាំ មិនសរសើរថាឡូយនិងប្លែកមិនបាននៅពេលគ្រួសារអ្នកនាងមានកម្មវិធីម្តងៗ។

ដោយឡែកកាលពីយប់មិញនេះ អ្នកម្ដាយវ័យក្មេងរូបនេះ បានរៀបចំពិធីខួបកំណើតឱ្យកូនស្រី MOMO វិញម្តង គម្រប់អាយុ ២ឆ្នាំ ហើយចំពោះការតែងខ្លួនរបស់ក្រុមគ្រួសារតូចនេះវិញគឺស្លៀករបៀបដូចឈុតរបាំបាឡេ ហើយមានដាក់បូរពីលើសក់ថែមទៀតផងពិតជាស្រស់ស្អាតនឹងប្លែកភ្នែកមែន។

លើសពីនេះគេសង្កេតឃើញថា វត្តមានភ្ញៀវកិត្តិយសសុទ្ធសឹងតែជាអ្នកសិល្បៈ និងមិត្តភក្តិជិតស្និទ្ធផងដែរ មកចូលរួមអបអរសាទរយ៉ាងគគ្រឹកគគ្រេងតែម្ដង ៕

from: https://tnaot.com/km/m/detail/article/9464427