Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីវ៉ា ត្រៀមចេញបទចម្រៀងថ្មីឲ្យក្លិបសៀមរាបយូណាយធីត

តារាចម្រៀងស្រីសាច់សខ្ចីមុខកូនកាត់ចិន អ៊ីវ៉ា កំពុងត្រៀមចាប់ដៃគូគ្នាជាមួយនិងអតីតបេក្ខភាព X-Factor Cambodia រដូវកាលទី១ គឺលោក នួន រចនា សម្រាប់បទចម្រៀងថ្មីឲ្យក្លិបកីឡាមួយដែលមានឈ្មោះថា “Seim Reap United”។

គួរបញ្ជាក់ដែរថា អ៊ីវ៉ា គឺជាតារាចម្រៀងស្រីមួយរូបរបស់ផលិតកម្មសាន់ដេដែលមានសម្លេងល្អ និងអាចបកស្រាយចម្រៀងបានគ្រប់ទម្រង់។

ថ្មីនេះៗមានប្រភពសារព័ត៌មាន PSB Sport News មួយបានឲ្យដឹងថា “តារាចម្រៀង អ៊ីវ៉ា និង អតីតបេក្ខភាព X-Factor លោក នួន រចនា នឹងច្រៀងបទចំរៀងរួមគ្នាជាលើកដំបូង សម្រាប់ក្លិបសៀមរាប យូណាយធីត ដែលបទចំរៀងនេះគ្រោងនឹងចេញក្នុងពេលឆាប់ៗ”។

ជាមួយនឹងការបង្ហោះព័ត៌មាននេះផងដែរ ឃើញមានអ្នកគាំទ្រជាច្រើនរបស់កញ្ញាបានចែករំលែកដំណឹងមួយនេះតៗគ្នា ហើយថែមទាំងបានចោទសួរថា អ៊ីវ៉ាអាចចាកចេញពីផលិតកម្មសាន់ដេមែនដែរទេ។

ប៉ុន្តែយើងនៅមិនទាន់ទទួលបានការបញ្ជាក់ពី កញ្ញា អ៊ីវ៉ានៅឡើយ ចំពោះដំណឹងមួយនេះទេ។

ទោះយ៉ាងណាសូមរង់ចាំតាមដានរាល់សកម្មភាព និងដំណឹងថ្មីៗពីកញ្ញាផងដែរ៕

អត្ថបទដោយ៖ ភារ៉ា

from: https://tnaot.com/km/m/detail/article/9464291