
ភោជនីយដ្ឋានអាហារបួសដ៏ស៊ីវីល័យមួយដែលមានឈ្មោះថា E&F Vegetarian បានសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈយ៉ាងច្រើនកុះករផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតចំពោះថ្ងៃបើកសម្ពោធភោជនីយដ្ឋានអាហារបួស E&F Vegetarian ដែលមានទីតាំង Shop House ផ្សារទំនើបអូឡាំព្យា ក្រោយផ្សារកសិផលរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នេះដែរមានអតិថិជនជាច្រើននាក់បាននាំគ្នាមកសាកល្បងរសជាតិអាហារបួសដ៏ស៊ីវិល័យកណ្ដាលទីក្រុងភ្នំពេញស្ទើរតែគ្មានកន្លែងអង្គុយតែម្ដង ជាហេតុធ្វើឲ្យម្ចាស់ហាងញញឹមបិទមាត់មិនជិតនោះទេ។
អគ្គនាយក សៀង វណ្ឌី
លោក សៀង វណ្ឌី ម្ចាស់ហាងអាហារបួស E&F Vegetarian និងជា អគ្គនាយកក្រុមហ៊ុន Seang Vandy cosmetic co.,Ltd បានឲ្យដឹងថា ហេតុផលដំបូងដែលជម្រុញឲ្យលោក សម្រេចចិត្តបើកអាជីវកម្មនេះឡើងគឺដោយសារតែ លោកជាមនុស្សដែលញ៉ាំអាហារបួសនេះអស់រយៈពេលជាង ១៤ឆ្នាំមកហើយ។
អគ្គនាយក និងជាម្ចាស់ហាងខាងលើបន្ថែមថា កាលពីមុនលោកជាមនុស្សម្នាក់ដែលឈឺច្រើន ហើយមានសុខភាពទន់ខ្សោយខ្លាំងណាស់។ ប៉ុន្តែក្រោយពេលដែលបងស្រីរបស់ខ្លួនបានណែនាំឱ្យញ៉ាំអាហារបួសរួចមក លោកក៏ប្រែក្លាយជាមនុស្សម្នាក់ដែលមានសុខភាពល្អជាងពីមុន។ ក្រោយមកលោក ក៏សម្រេចចិត្តថានឹងបន្តញ៉ាំអាហារបួសចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន។
ថ្លែងក្នុងពិធីសម្ពោធហាងថ្មីនេះដែរអ្នកស្រី វណ្ណា ខេម៉ៃ ត្រូវជាបងស្រី និងជាម្ចាស់ភាគហ៊ុន E&F Vegetarian បានរៀបរាប់ថា លក្ខណៈពិសេសនៃភោជនីយដ្ឋានរបស់អ្នកស្រី មានដូចជា រសជាតិអាហារឆ្ងាញ់ទាំងរសជាតិបែបខ្មែរ បែបថៃ បែបចិនដែលឆ្ងាញ់ប្លែកខ្លាំងតែងម្ដង។ ការរចនាហាងមានភាពទាក់ទាញខ្លាំងដោយយកនូវរចនាបថពីបរទេសលាយលំជាមួយបែបខ្មែរ ដែលធ្វើឱ្យអថិតិជនមានអារម្មណ៍ស្រស់ថ្លា សេវាកម្មមានភាពឆាប់រហ័ស ទីតាំងចតយានយន្តធំទូលាយ បុគ្គលិកមានភាពរួសរាយរាក់ទាក់ តម្លៃសមរម្យ មានអនាម័យ និងគិតគូរដល់សុខភាពរបស់អតិថិជនជាទីបំផុត។
ចំពោះការបើកសម្ពោធដំណើរការភោជនីដ្ឋានម្ហូបបួស E&F Vegetarian នេះដែរហាង ក៏មានការបញ្ចុះតម្លៃ៣០ភាគរយគ្រប់មុខម្ហូបទាំងអស់ និង Free ភេជ្ជៈគ្រប់មុខផងដែរសម្រាប់អតិថិជនរយៈពេល១អាទិត្យដោយគិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ៕