ភ្នំពេញ៖ បុរសម្នាក់បានទៅរកសេវាផ្លូវភេទត្រូវរ៉ូវគ្នាហើយក៏បានដឹកនាងយកមកឡើងឋានសួគ៍នៅក្នុងផ្ទះសំណាក់ខណៈពេលខាងប្រុសរវល់ចូលបន្ទប់ទឹកដើម្បីងូតទឹកសំអាតកាយស្រាប់តែមីអូនស្រីលួចទូរសព្ទ័រត់គេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
នារីសង្ស័យត្រូវឃាត់ខ្លួននោះ មានឈ្មោះ ជា សំអាត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីផ្លូវ ភេ ទទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ គីម គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវលេខ៤២៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី ជនរងគ្រោះ ឈ្មោះ គីម គា ភេទប្រុស អាយុ២១ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ស្រះចក ប្តឹងជនសង្ស័យពីរនាក់ ភេទស្រី ពីបទលួចទូរសព្ទដៃ នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានសហការជាមួយជនរង គ្រោះ ធ្វើការស្រាវជ្រាវ។ លុះមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី ក៏ឃើញជនសង្ស័យនៅចំណុចផ្លូវ៩៤ កែង១៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទដៃពីជនរងគ្រោះនៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រាកដមែន ហើយខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃស រយះពេល១ឆ្នាំកាលពីឆ្នាំ២០១៨ ពីបទលួចទូរសព្ទដៃរបស់គេដូចលើកនេះដែរ។
បច្ចុប្បន្ន នារីសង្ស័យខាងលើកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសុំនុំរឿងចាត់ការតាមនិតិវិធី។ ដោយ៖ សួង សាម