បាល់ទាត់៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានច្រានចោលរាល់ការលើកឡើងកន្លងទៅថា លោក Quique Setien ដែលជាគ្រូបង្វឹកកំពុងត្រូវបានក្លិបបណ្តេញចេញ នោះមិនមែនជាកាពិតទេ។
មួយរយៈចុងក្រោយមានការលេចឮពីអនាគតរបស់លោក Setien អ្នកចាត់ការទូទៅក្លិប Barcelona ថា រូបលោកត្រូវបានក្លិបមិនអនុញ្ញាតឱ្យបន្តដឹកនាំរហូតដល់ចប់រដូវកាលនេះទេ ក្រោយមានការលើកឡើងថា កីឡាករ និងអ្នកគាំទ្រមិនពេញចិត្តពីរបៀបដែលលោកដឹកនាំក្រុមកន្លងទៅ ដោយបណ្ដោយឱ្យចាញ់ពិន្ទុក្រុម Real Madrid ចំនួន ៤ ពិន្ទុ បន្ទាប់ពី ៧ ប្រកួតចុងក្រោយបញ្ចប់ដោយលទ្ធផល ឈ្នះ ៤ និងស្មើ ៣ ប្រកួត។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ លោក Bartomeu បានប្រាប់វិទ្យុអេស្ប៉ាញ Rac1 ថា៖ “គាត់ [Setien] នឹងបន្តដឹកនាំក្រុមទៅមុខទៀត។ នៅពេលនេះ ខ្ញុំសប្បាយចិត្តណាស់ជាមួយនឹងរបៀបដែលក្រុមកំពុងលេងក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ យើងបានឃើញពីការរីកចម្រើនដែល Setien បានធ្វើ “៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana