Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អស់ខ្វល់រឿងគ្រប់គ្រងបុគ្គលិក ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប

ភ្នំពេញ៖ ក្រុមហ៊ុន អាជីវកម្ម គ្រប់ទំហំ កំពុងមានការព្រួយបារម្ភចំពោះការគ្រប់គ្រងស្ថាប័នរបស់ខ្លួន មិនបានគ្រប់ជ្រុងជ្រោយ ពិបាកក្នុងការតាមដានបុគ្គលិក ពិបាកក្នុងការពិនិត្យឯកសារការងារផ្សេងៗទៀតជាច្រើន។ ពេលនេះមានដំណោះស្រាយហើយ លោកអ្នកអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដែលមានឈ្មោះថា QHR Solution ដើម្បីជម្នះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន នៅក្នុងការគ្រប់គ្រងបច្ចេកវិទ្យា និងបេក្ខភាពមានទេពកោសល្យ។

ក្រុមហ៊ុន Enable Business បាននាំយកនូវកម្មវិធីប្រព័ន្ធខ្លោដ (cloud-base) ដែលជាកម្មវិធីសម្រាប់គ្រប់គ្រងធនធានមនុស្ស មានមុខងាររួមបញ្ជូលគ្រប់ជ្រុងជ្រោយ ពោលគឺចាប់តាំងពីដំណើរការដំបូងរហូតដល់ចប់ ដែលមានបញ្ជីប្រាក់ខែ ការសុំច្បាប់ បញ្ជីរវត្តមាន ការគ្រប់គ្រងបេក្ខភាពបុគ្គលិក ការសិក្សា និងការអភិវឌ្ឍ ព្រមទាំងការជ្រើសរើសបុគ្គលិក។ ទាំងអស់នេះ គឺនៅក្នុងដៃលោកអ្នក ដោយគ្រាន់តែគ្រប់គ្រងបញ្ជាលើស្មាតហ្វូន។

លោក Victor La នាយកប្រចាំប្រទេស និងជានាយកប្រតិបត្តិអាជីវកម្មដែលមានបទពិសោធន៍ ជាច្រើនមកពីកាណាដា អូស្ត្រាលី និងអាស៊ីអាគ្នេយ៍ រហូតដល់ប្រទេសចិន បានឲ្យដឹងថា ប្រទេសកម្ពុជាមានជំហរពិសេសមួយក្នុងការទាញយកអត្ថប្រយោជន៍ ពីកម្លាំងពលកម្មវ័យក្មេង ដែលមានភាពស្វាហាប់ អាចប្រើបច្ចកវិទ្យាចុងក្រោយដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ក្នុងកម្រិតមួយដែលធ្វើឲ្យប្រទេសជាច្រើនចាប់អាម្មណ៍។

លោក Victor La បញ្ជាក់ថា ការផ្លាស់ប្តូរមកប្រើប្រព័ន្ធបច្ចេកវិទ្យាថ្មីបែបឌីជីថល ពិតជាមានការពិបាកនៅគ្រាដំបូង ប៉ុន្តែ នៅពេលដែលជ្រួតជ្រាបក្នុងការប្រើប្រាស់នោះពិតជាមានភាពងាយស្រួល ក្នុងបត់បែនជាមួយបច្ចេកវិទ្យាថ្មី និងត្រៀមខ្លួនជាស្រេចជាមួយបច្ចេកវិទ្យាថ្មីផ្សេងទៀតដែលនឹងកើតមាននៅអនាគត។

សូមបញ្ជាក់ថា Enable Business ដែលជាក្រុមហ៊ុនមេរបស់ QHR Solutions នៅប្រទេសសិង្ហបុរីបានទទួលវិញ្ញាបនប័ត្រ និងរង្វាន់ជាច្រើនពីស្ថាប័នដែលគេទទួលស្គាល់ រាប់បញ្ជូលទាំងវិញ្ញាបនប័ត្រអ្នកផ្គត់ផ្គង់ធនធានមនុស្សឆ្នើមប្រចាំឆ្នាំ ២០១៨ និង ២០១៩។ ក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា អនុម័តជាមុន IMDA ដែលគាំទ្រដោយរដ្ឋាភិបាលសិង្ហបុរីដើម្បីផ្សព្វផ្សាយ ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការដាក់ពង្រាយស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធិភាពការងារ៕ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9463194