Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Atalanta ដាក់គោលដៅផ្ទេរខ្សែបម្រើស្លាប Candreva ពី Inter នៅទីផ្សាររដូវក្តៅនេះ

បាល់ទាត់៖ ក្លិប Atalanta មានបំណងចង់នាំយកខ្សែបម្រើស្លាបវ័យជ្រេ Antonio Candreva របស់ក្លិប Inter-Milan នៅពេលទីផ្សាររដូវក្តៅនេះបើកទ្វារ។

យោងតាមសារព័ត៌មាន Sport Italia បានឱ្យដឹងថាអតីតខ្សែបម្រើស្លាបអន្តរជាតិអ៊ីតាលីរូបនេះ បានក្លាយជាគោលដៅផ្ទេររសប់ក្លិប Atalanta ដែលកំពុងស្វែងរកកីឡាករមានបទពិសោធន៍ និងគុណភាព ដើម្បីមកជួយពង្រឹងបន្ថែមនៅតំបន់ខាងលើ។ ជាក់ស្តែង Candreva ធ្លាប់មានបទពិសោធន៍ជ្រៅជ្រះ ក្រោយធ្លាប់លេងនៅក្លិបដូចជា Ternana, Udinese, Livorno, Juventus, Parma, Cesena, Lazio និង Inter។

យ៉ាងណាមិញ បច្ចុប្បន្ន កីឡាករ Candreva កំពុងទទួលបានប្រាក់បៀវត្សខ្ពស់ពីក្លិប ហើយធ្វើឱ្យ Atalanta រារែកក្នុងការនាំយកខ្សែបម្រើស្លាបវ័យ ៣៣ ឆ្នាំរូបនេះ ព្រោះរូបគេនឹងទាមទារថ្លៃនឿយហត់ដូចពេលលេងនៅក្លិបចាស់ ខណៈពេលដែលគេមានបំណងចង់បញ្ចប់អាជីពនៅ Inter តែម្តង៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9462653