លោក Sean Dyche អ្នកចាត់ការទូទៅរបស់ក្លិប Burnley និយាយថា កីឡាករ Ben Mee និងកីឡាករ Jack Cork ទំនងជាខកខានការប្រកួតនៅសល់នៃរដូវកាលនេះដោយសាររបួស ។
ប្រធានក្រុម Burnley បាននិយាយថា ក្រោយពីកីឡាករ Mee បានខកខានការប្រកួតជាមួយក្រុម Sheffield United គឺទទួលបានលទ្ធផល ១-១ ក្នុងការប្រកួតចុងក្រោយនេះ។ រីឯកីឡាករ Cork បានរងបញ្ហាកជើងនៅ Crystal Palace ហើយអាចឈានដល់ការវះកាត់តិចតួចផងដែរ ។
លោក Sean Dyche បានសារភាពថា លោកត្រូវតែដឹកនាំក្រុមឲ្យបានល្អដើម្បីឆ្លងកាត់រដូវកាលដែលនៅសេសសល់ មួយវិញទៀតការរងរបួសរបស់កីឡាករទាំងពីរ អាចនឹងមានការថយចុះកម្លាំងក្នុងការប្រកួត ខណៈដែលក្រុមពួកគេត្រូវប្រកួតជាមួយក្រុម West Ham នៅថ្ងៃពុធនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports