Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“រូបភាពពីបណ្ណាល័យ​អាយុជិត100ឆ្នាំដែលគ្រប់គ្នាមិនចាប់អារម្មណ៌”

បណ្ណាល័យជាតិកម្ពុជា​ បានផ្តើមសាងសង់នៅឆ្នាំ១៩២១ ហើយបានបើកអោយដំណើរការប្រើប្រាស់នៅក្នុង ឆ្នាំ១៩២៤ ដោយរដ្ឋាភិបាលអាណានិគមបារាំងនៅឥណ្ឌូចិន។ ដើមឡើយ​ បណ្ណាល័យនេះមានឈ្មោះថា “បណ្ណាល័យកណ្ដាល“ ដែលស្ថិតក្រោមការគ្រប់គ្រងជនជាតិបារាំង២រូប។ ដែលនៅពេលនោះដែរ មានតែជនជាតិបារាំងទេដោយអនុញ្ញាត្តិអោយចូលបាន​ ព្រោះឯកសារក្នុងបណ្ណាល័យពេល គឺសុទ្ធតែជាភាសាបារាំង គឺដើម្បីឲ្យជនជាតិបារាំងរបស់ខ្លួនបានសិក្សាស្រាវជ្រាវ។ ក្នុងនោះមានឯកសារចំនួន ២,៨៧៩ច្បាប់ ដែល ១,០៥៩ច្បាប់ បានមកពីរ៉េស៊ីដង់ ស៊ុបភើរីយ៉េ (Resident Superieur), ១,៦៨៧ច្បាប់ ត្រូវបានគេទិញ និង១៣៣ច្បាប់ទៀត គឺជាអំណោយ។ បុគ្គលិកធ្វើការក្នុងបណ្ណាល័យជាតិមុន ឆ្នាំ១៩៧៥ គឺមានចំនួន៤០នាក់។(បើតាមឯកសាររបស់អ្នកស្រី បណ្ឌិត ហេឡិន ចារវីស)​ ក្រោយមកទៀតក្មុងកំឡុងឆ្នាំ1950 នៅក្នុងបណ្ណាល័យជាតិមានឯកសារជិត10ម៉ឺនច្បាប់។ នៅ ឆ្នាំ១៩៥៤ លោក ប៉ាច ឈឺន ប្រធានបណ្ណាល័យជាតិ បានប្ដូរឈ្មោះបណ្ណាល័យកណ្ដាល មកជា បណ្ណាល័យជាតិកម្ពុជាវិញ​ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ រហូតមកដល់បច្ចុប្បន្ន។ នៅកំឡុងឆ្នាំ1970 បណ្ណាល័យជាតិមានបុគ្គលិកបំរើការចំនួន40នាក់​។

ក្នុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩ បណ្ណល័យាជាតិបានបិទទ្វារ ទីធ្លា និងសួនច្បារដ៏ល្អប្រណីតនៃបណ្ណាល័យជាតិក្លាយជាកន្លែងចិញ្ចឹមជ្រូក ចិញ្ចឹមមាន់។ ចំណែកទូដាក់ឯកសារក្លាយជាកន្លែងដាក់ចានឆ្នាំង ហើយសៀវភៅមួយចំនួនក៏ត្រូវគេប្រើជាក្រដាសបង្កាត់ភ្លើង និងក្រដាសជក់ថ្នាំផងដែរ។ ក្រោយឆ្នាំ១៩៧៩ យើងមានឯកសារនៅសេសសល់ចំនួន២៣,០០០ក្បាល រួមទាំងជាភាសាខ្មែរ និងភាសាបារាំង ព្រមទាំងសាស្រ្តាស្លឹករឹតមួយចំនួន។

ឆ្នាំ១៩៨០ បណ្ណាល័យជាតិកម្ពុជាបានបើកទ្វារឡើងវិញ ដែលពេលនោះ​ គឺមានតែ​បុគ្គលិក២នាក់ទេដែលវិលត្រឡប់មកធ្វើការនៅបណ្ណាល័យជាតិវិញ ក្នុងចំណោមបុគ្គលិក៤០នាក់នោះ​។ នៅឆ្នាំ២០០៥ បណ្ណាល័យជាតិកម្ពុជា បានចូលជាសមាជិកទី១៦៧ នៃសមាជិក ISBN ពិភពលោក ដែលបានគម្រោងឧបត្ថម្ភពីអង្គការ UNESSCO។

រូបភាព​និង​ កែសម្រួល​អត្ថបទ​ដោយ​ ពូស្មី

from: https://tnaot.com/km/m/detail/article/9462132