
កញ្ញា Irene និងកញ្ញា Seulgi សមាជិកក្រុមតារាចម្រៀង Red Velvet នឹងចូលរួមសម្តែងក្នុងកម្មវិធី Weekly Idol ជាមួយគ្នា ។
នៅថ្ងៃទី៧ ខែកក្កដា នេះកម្មវិធី Weekly Idol របស់ទូរទស្សន៍ MBC បានបញ្ជាក់ពីការបង្ហាញខ្លួនរបស់សមាជិកក្រុម Red Velvet ទាំងពីររូបនេះ នៅក្នុងកម្មវិធីរបស់ខ្លួន។ Irene និង Seulgi ទើបតែបានចេញផ្សាយវីដេអូបទចម្រៀង Monster របស់ពួកគេនៅថ្ងៃនេះ ហើយអាល់ប៊ុមខ្នាតតូចដំបូងនេះកំពុងស្ថិតនៅលើតារាងអាល់ប៊ុម iTunes នៅបណ្តាប្រទេសចំនួន ៤៥ ផងដែរ ។
តើអ្នកចូលចិត្តការបង្ហាញខ្លួនជាលើកដំបូងរបស់ Irene និង Seulgi ជាមួយបទ Monster នេះដែរឬទេ? រង់ចាំតាមដានព័ត៌មានថ្មីៗទាក់ទងនឹង Irene និង Seulgi ក្នុងកម្មវិធី Weekly Idol ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop