Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សត្វជ្រូកកម្រមួយក្បាលត្រូវបានគេប្រទះឃើញនៅខាងមុខផ្សារមួយក្នុងស្រុក Bang Phli

សត្វជ្រូកដ៏ធំមួយក្បាលបានដើរចូលទៅ​ក្នុងសួនច្បារ​នៅខាងមុខ​​ផ្សារមួយ​ក្នុងស្រុក Bang Phli កាលពីរសៀលថ្ងៃចន្ទហើ​យត្រូវបានប៉ូលិសនិងអ្នកជួយសង្គ្រោះចាប់បានភ្លាមៗ​ដើម្បីយកមករក្សាទុក។ ​

សត្វជ្រូកនោះមានទម្ងន់ ១០០ គីឡូក្រាមហើយត្រូវបាន​រកឃើញដោយអ្នករត់ម៉ូតូឌុបម្នាក់។ វាស្ថិតនៅខាងក្រៅហាងលក់ទំនិញ​មួយ​លើផ្លូវ Theparat ​ឃុំ​ tambon Bang Phli​។ មាន​ការ​ភ័យខ្លាចថាសត្វនេះអាចចូលក្នុងហាងបង្កការខូចខាតនិងបណ្តាលឱ្យអ្នកដើរក្នុងផ្សាររត់ចេញផងដែរ​។ 

ប៉ូលិសនិងក្រុមសង្គ្រោះបន្ទាន់បានបង្រ្កាបសត្វជ្រូកដោយ​​​ការផ្តល់អាហារនិងទឹកបន្ទាប់មកពួកគេចាប់យកវា​ដោយផ្ទាល់ដៃ។

រូបតំណាង

អ្នករត់ម៉ូតូឌុប​ម្នាក់បាននិយាយថា ដំបូងគាត់បានឃើញវានៅជិតផ្លូវចូលវត្ត​ Luang Pho To​​ តាមបណ្តោយផ្លូវ Theparat ​ហើយវាបានដើរតាមម៉ូតូរបស់គាត់។ ដោយខ្លាចមានឡានបុកវា អ្នករត់ឌុបក៏ទូរសព្ទទៅប៉ូលិសឱ្យមកជួយអន្តរាគមន៍។  ពីរម៉ោងបន្ទាប់មក ប៉ូលិស​ចាប់សត្វជ្រូកបាន​ហើយគ្មាននរណាម្នាក់បានបង្ហាញខ្លួនដើម្បី​សុំវាយកទៅចិញ្ចឹមនោះទេ ប៉ុន្តែក្រោយមកក៏មានបុរសម្នាក់បានមកដល់ហើយសុំសត្វជ្រូក​នេះទៅមើលថែឱ្យបានល្អនៅកសិដ្ឋានចិញ្ចឹមត្រីរបស់គាត់នៅតំបន់​ Bang Bo ។ សត្វជ្រូកត្រូវបានគេដាក់ក្នុងទ្រុងហើយបុរសនោះក៏យក​វាទៅ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9461937