Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាសម្តែងស្រីថៃ ៣ដួងត្រៀមសម្តែងជាតួអង្គភ្លោះក្នុងរឿងថ្មី

ការផ្លាស់ប្តូរទៅលើជំនាញ និងសមត្ថភាពក្នុងការសម្តែង គឺជារឿងចាំបាច់ណាស់ដែលតម្រូវឲ្យតារាសម្តែងនីមួយៗព្យាយាមកែប្រែ និងវិវឌ្ឍន៍ខ្លួន។ ក្នុងនោះដែលគេក៏បានលេចលឺដំណឹងមកថា ថ្មីៗនេះមានវត្តមានតារាសម្តែងស្រីឆ្នើម៣រូបដែលត្រៀមសម្តែងជាតួអង្គភ្លោះក្នុងរឿងភាគថ្មីរបស់ពួកគេ។ ខាងក្រោមនេះអ្នកនឹងបានឃើញពីឈ្មោះរបស់តារាសម្តែងស្រីដែលត្រូវបង្ហាញការសម្តែងជាតួអង្គភ្លោះ។

១. កញ្ញា Kimmy Kimberley Anne Woltemas

Kimmy Kimberley បានសម្តែងជាតួអង្គភ្លោះជាលើកដំបូងនៅក្នុងរឿងភាគថ្មីមានចំណងជើងថា “Song Sanaeha” ជាមួយនឹង លោកJames Ma។ សម្រាប់រឿងនេះផងដែរបានបញ្ចប់ការថតរួចរាល់ ហើយនឹងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣។

២. កញ្ញា Min Pechaya

ចំណែក កញ្ញា Min Pechaya ក៏ត្រៀមបង្ហាញសមត្ថភាពសម្តែងជាតួអង្គភ្លោះជាលើកទី ២ នៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៧ ដែលមានចំណងជើងថា“Rarng Ruk Prang Jai”។ សម្រាប់រឿងភាគមួយនេះដែរកញ្ញានឹងចាប់ដៃគូគ្នា ជាមួយតារាសម្តែងជើងចាស់គឺលោក Ko Vasin។

៣. កញ្ញា Green Ausadaporn

រីឯ Green Ausadaporn វិញក៏កំពុងថតរឿងភាគថ្មីរបស់ទូរទស្សន៍ ONE 31 ដែលមានចំណងជើងថា“ Kaew Lerm Korn” ។ ចំពោះរឿងភាគមួយនេះកញ្ញាត្រូវបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនដោយសម្តែងជាតួអង្គភ្លោះ និងចាប់ដៃគូសម្តែងរួមគ្នាជាមួយលោក Kang Korn។

តែប៉ុណ្ណេះអ្នកទស្សនាប្រាកដជាបានប្លែកភ្នែកទៀតហើយ ជាមួយនឹងរឿងភាគថ្មី និង សមត្ថភាពសម្តែងពិសេសរបស់ពួកគេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9461796