Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តកង់១៨មួយគ្រឿងបើកបុកបង្គោលភ្លើងធ្វើឱ្យមានការកកស្ទះចរាចរណ៍ នៅទីក្រុងបាងកក

កាលពីព្រឹកថ្ងៃអង្គារ​ស្ទើរតែទាំងស្រុងនៃ​តំបន់ Khlong Tan​ ​នៅទីក្រុងបាងកកត្រូវបានផ្អាកដំណើរការអស់រយៈពេលជាច្រើនម៉ោងក្រោយពេលដែលរថយន្តសណ្តោងរ៉ឺម៉កកង់១៨ បាន​បើកបុកបង្គោលភ្លើង នៅលើផ្លូវ Sukhumvit ៧១ បណ្តាលឱ្យមានការស្ទះចរាចរណ៍ដែលអូសបន្លាយពេលរសៀល។

ឧប្បត្តិហេតុនេះបានកើតឡើងប្រហែលជាម៉ោង ១២ និង ៣៣នាទីរំលងអាធ្រាត្រ ជិតចំណុចប្រសព្វមួយក្នុងស្រុក​ Suan Luang ​។ បង្គោលភ្លើងចំនួន ៥ ត្រូវបាន​បាក់ដោយសាររថយន្តបុក។

អាជ្ញាធរអគ្គិសនីក្រុងបាងកកបានបញ្ជូនបុគ្គលិកជួសជុលទៅតំបន់នោះ។ ប្រហែលម៉ោង ៥ និង ៣០នាទីព្រឹកផ្លូវចរាចរណ៍មួយត្រូវបានបើកដំណើរការជាថ្មីដែលអនុញ្ញាតឱ្យរថយន្តធុនតូចឆ្លងកាត់បាន។ ​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9461793