
កាលពីពេលថ្មីៗនេះមានប្រភពសាព័ត៌មានថៃមួយបានឲ្យដឹងថា លោក Dj Push Puttichai និង កញ្ញា Mai Davika នឹងមានឈុតឆាកពិសេសដ៏អស្ចារ្យជាមួយគ្នានៅក្នុងរឿងភាគថ្មីមានចំណងជើងថា “Junghwa Huajai Nai Saat”។
មួយវិញទៀតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ អ្នកផលិតរឿងភាគអ្នកនាង Jooy Warattaya បានធ្វើការបង្ហោះរូបភាពរបស់ Dj Push និង Mai Davika នៅលើគណនី Instagram របស់ខ្លួនផងដែរ។
នៅក្នុងរូបថតនេះដែរ លោក Dj Push មើលទៅពិតជាស្រស់សង្ហា ចំណែកឯកញ្ញា Mai Davika ក៏ស្រស់ស្អាតថែមទាំងសមគ្នាទៀតផង។ ទាំងនេះគឺជាអ្វីដែលអ្នកគាំទ្ររបស់ពួកគេទាំងពីរចង់ឃើញ និងចង់ឲ្យអ្នកទាំងពីរមានរឿងភាគជាមួយគ្នា។
គួររំលឹកដែរថារឿងភាគថ្មីមួយនេះត្រូវបានគេរាយការណ៍ឲ្យដឹងថា បានយកខ្សែភាពយន្តចាស់របស់ចិនដ៏ពេញនិយមដែលមានចំណងជើងថា “The Fox’s Summer” មកលេងសាឡើងវិញ។
យ៉ាងណាកុំភ្លេចរង់ចាំតាមដានទស្សនាសម្រាប់រឿងភាគថ្មីមួយនេះទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update