
ក្នុងពេលថ្មីៗនេះមានរឿងភាគថ្មីរបស់ទូរទស្សន៍ចំនួន ៣ គឺ រឿង “Marn Bang Jai” របស់ទូរទស្សន៍ថៃប៉ុស្តិលេខ៧ រឿង“ Payakorn Sorn Ruk” របស់ទូរទស្សន៍ថៃប៉ុស្តិលេខ៣ និង រឿង “ Ruk Laek Pop” របស់ទូរទស្សន៍ ONE 31 ដែលសុទ្ធតែទទួលបានចំណាត់ថ្នាក់ខ្ពស់ដូចគ្នា។
កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ សម្រាប់ភាគទី៧ របស់រឿង“ Payakorn Sorn Ruk” សម្តែងដោយ James Jirayu និង Ice Preechaya ទទួលបានចំណាត់ថ្នាក់ជាមធ្យម ២,៥ ភាគរយទូទាំងប្រទេស។
ទន្ទឹមនឹងនេះដែររឿងភាគរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៧ ដែលមានចំណងជើងថា“ Marn Bang Jai” បានទទួលចំណាត់ថ្នាក់ជាមធ្យម ៤,៩ ភាគរយ។ គួរបញ្ជាក់សម្រាប់រឿងភាគ “Marn Bang Jai” សម្តែងដោយ លោក Weir Sukollawat និង កញ្ញាMookda Narinrak នៅតែឈរលេខ ១ ក្នុងកម្មវិធីផ្សាយរបស់ប៉ុស្តិទូរទស្សន៍ថៃទាំងអស់ផងដែរ។
រីឯរឿងភាគថ្មីរបស់ទូរទស្សន៍ ONE 31 វិញដែលមានចំណងជើងថា“ Ruk Laek Pop” ទទួលបានចំណាត់ថ្នាក់ ១.៥ ភាគរយ។ សម្រាប់រឿងភាគមួយនេះផងដែរចូលរួមសម្តែងដោយ Film Thanapat និង Vill Wannarot ដែលជាតួឯក។
ទោះជាយ៉ាងណាយើងនៅបន្តតាមដាន ថារឿងភាគទាំងបីនេះមួយណាអាចលោតមកនៅលេខ១តារាងវិញម្តង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update