បាល់ទាត់៖ អតីតអ្នកចាត់ការទូទៅក្លិប Real Madrid លោក Manuel Pellegrini ត្រូវបានក្លិប Real Betis គ្រោងនឹងប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីនាពេលខាងមុខ ហើយបុរសវ័យ ៦៦ ឆ្នាំរូបនេះ នឹងជ្រើសរើសយកលោក Martin Demichelis ទៅធ្វើជាជំនួយការ។
យោងតាមកាសែត Marca បានឱ្យដឹងថា លោក Demichelis ដែលធ្លាប់ជាអតីតខ្សែការពារកណ្តាលអាហ្សង់ទីន នឹងក្លាយជាគ្រូជំនួយការរបស់លោក Pellegrini នៅក្លិប Betis រដូវកាលក្រោយ។
បច្ចុប្បន្ន លោក Demichelis កំពុងមានតួនាទីដឹកនាំថ្នាលយុវជនរបស់ក្លិប Bayern Munich U16។ លោកធ្លាប់ចំណាយពេល ៦ រដូវកាលក្នុងនាមជាកីឡាករម្នាក់ដែលបានលេងក្រោមការដឹកនាំរបស់លោក Pellegrini រយៈពេល ៣ រដូវកាលនៅក្លិប Malaga កន្លងទៅ។
យ៉ាងណាមិញ លោក Pellegrini ក៏ត្រូវបានផ្សារភ្ជាប់នឹងការផ្លាស់ទៅដឹកនាំក្លិប Valencia និង Fenerbahce ផងដែរ មុនមានដំណឹងលេចធ្លាយថាលោកនឹងមកដឹកនាំ Betis រដូវកាលក្រោយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana