Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទារកម្នាក់ត្រូវម្តាយយកទៅបោះចោលនៅក្បែរបន្ទប់បណ្តាលឲ្យស្លាប់

ភ្នំពេញ៖សពក្មេងប្រុសអាយុប្រហែល៤ខែម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរបន្ទប់ទឹកសង្ស័យម្តាយបង្កើតរបស់ក្មេងប្រុសខាងលើនេះយកទៅបោះចោល។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ក្បែរបន្ទប់ទឹកការដ្ឋានសំណង់មួយកន្លែងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ប្រភព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅយប់ថ្ងៃអាទិត្យទី៦ខែកញ្ញាវេលាម៉ោង៩យប់អ្នករស់នៅក្បែរនោះបានឮសម្លេងក្មេងយំជាច្រើនម៉ោងលុះនៅព្រឹកមិញនេះកម្មករសំណង់ម្នាក់បានដើរចូលទៅបន្ទប់ទឹកក៏ប្រទះឃើញក្មេងប្រុសខាងលើនេះដេកស្លាប់ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ខណៈពេលដែលទទួលបានដំណឹងនេះភ្លាមកម្លាំងនគរបាលប៉ុស្តិចោមចៅទី៣បានចុះទៅកន្លែងកើតហេតុនិងរាយការណ៏បន្តទៅខាងជំនាញការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញនិងអង្គការការពារសិទ្ធកុមារ CPUចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងស្រាវជ្រាវជុំវិញកន្លែងកើតហេតុដើម្បីស្វែងរកមូលហេតុពិតប្រាកដក្នុងករណីយកក្មេងប្រុសទៅបោះបង់ចោលទាំងរស់ហើយបណ្តាលឲ្យស្លាប់ទាំងវេទនាបែបនេះ។

សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9668690