សៀមរាប៖ ដើម្បីស្វាគមន៍អតិថិជនទៅកាន់ភោជនីយដ្ឋាន Fumizen ដែលជាភោជនីយដ្ឋានរបស់ជប៉ុនល្បីលំដាប់ពិភពលោក នឹងផ្តល់ជូននូវកម្មវិធីពិសេស «ទិញ១ ទទួលបាន១ និង ភេសជ្ជៈ១» ពេញមួយខែកក្កដានេះ ដែលនឹងមានការផ្លាស់ប្តូរជារៀងរាល់សប្តាហ៍ ដោយផ្តល់នូវអាហារឈុតផ្សេងៗ ដែលអាចជ្រើសរើសបានផងដែរ។
Fumizen ផ្តល់នូវបន្ទប់ឯកជនសម្រាប់មនុស្ស៦នាក់ ដែលអាចធ្វើការកក់ជាមុនតាមរយៈទូរសព្ទ ឬ អ៊ីម៉េល សម្រាប់ក្រុមគ្រួសារ និង ការជួបជុំពាណិជ្ជករក្នុងទ្រង់ទ្រាយតូច។
ផល្លី ជាមេចុងភៅនៅ Fumizen ដែលបានឆ្លងកាត់នូវវគ្គហ្វឹកហាត់ដោយផ្ទាល់នូវសិល្បៈរៀបចំចំណីអាហារបែបជប៉ុន បាននាំមកនូវជំនាញដ៏ពិតប្រាកដរបស់ខ្លួនដើម្បីបម្រើដល់អតិថិជនដែលអញ្ជើញមកភោជនីយដ្ឋានបានគូសបញ្ជាក់ថា «អាហារប្រចាំត្រកូលរបស់យើងគឺ Tonkatsu គឺជាអ្វីដែលធ្វើឱ្យយើងមានមោទនភាព និង មានភាពរីករាយក្នុងការបម្រើជូននូវសាច់ដែលត្រូវបានជ្រើសដោយប្រុងប្រយ័ត្ន និង មានគុណភាពខ្ពស់ដោយរក្សាទុកឱ្យមានរសជាតិស្រួយឆ្ញាញ់ ទៅដល់អតិថិជនរបស់យើង»។
Tonkatsu គឺជាអាហារសាច់ជ្រូកបែបជប៉ុនដែលត្រូវបានបំពងឱ្យស្រួយ និង ជាអាហាររសជាតិបែបជប៉ុនដ៏ពេញនិយមបំផុត។ សាច់ផ្នែកចង្កេះ និង សាច់ជាប់ចង្កេះ ត្រូវបានប្រឡាក់ជាមួយនឹងម្ស៉ៅនិងស៊ុត លាយជាមួយនឹងកំទេចនំប៉័ង ដើម្បីបំពងឱ្យស្រួយ និង ត្រូវបានបម្រើក្នុងសភាពក្តៅអ៊ុនៗ។ ដើម្បីទទួលបានបទពិសោធន៍ទទួលទានអាហារ Tonkatsu ដ៏ល្អបំផុត គេចាំបាច់ត្រូវបញ្ជាកម៉្មង់នូវ teishoku (អាហារឈុត) ដែលនាំមកជាមួយនូវស្ពៃហាន់ជាចំណិតៗ បាយស និង ស៊ុប miso (ស៊ុបសណ្តែកដែលត្រូវបានរម្ងាស់ទុក) និង ជ្រក់បែបជប៉ុន។
Tonkatsu ជាញឹកញាប់ត្រូវបានបម្រើជាមួយនឹងទឹកជ្រលក់ tonkatsu វាត្រូវបានផ្សំពីបន្លែនិងផ្លែឈើជាច្រើនប្រភេទ រួមជាមួយនឹងអំបិល ទឹកខ្មេះ ស្ករ និង ម្ទេស។ Tonkatsu អាចត្រូវបានទទួលទានដោយមិនមានគ្រឿង ឬ គ្រាន់តែជាមួយនឹងអំបិល karashi (ទឹកជ្រលក់ mustard បែបជប៉ុន) ឬ ទឹកជ្រលក់ mustard បែបបស្ចឹមលោកនៅពីលើ។ Tonkatsu គួរតែត្រូវបានទទួលទានជាមួយបាយស ដែលផ្តល់នូវរសជាតិដ៏អស្ចារ្យ ធានាបាននូវបទពិសោធន៍តាមរយៈការច្របល់បញ្ចូលគ្នានេះ។ ស្ពៃស្រស់ៗដែលត្រូវបានហាន់ជាចំណិតៗមកជាមួយនឹង tonkatsu បានធ្វើឱ្យ katsu ដែលជាធម្មតាមានជាតិប្រេងបន្តិចងាយទទួលទាន និង ចាំបាច់ផងដែរធ្វើឱ្យអាហារមានតុល្យភាពប្រសើរឡើង។ ជួនកាល ស្ពៃត្រូវបានដាក់លើទឹកជ្រលក់សាឡាដ ឬ លាយជាមួយនឹងទឹកជ្រលក់។
Joffrey Thin-Gris អ្នកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា «ការចាប់បដិសន្ធិនៃភោជនីយដ្ឋានដូច Fumizen បាននាំមកនូវការប្រកួតប្រជែងមួយកម្រិតទៀតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ វាក៏បង្កើតនូវឥទ្ធិពលជាវិជ្ជមានដ៏សំខាន់មួយដល់ការលូតលាស់នៃវិស័យសេដ្ឋកិច្ចនៃប្រទេស ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពក្រោយជម្ងឺកូវីដ១៩ តាមរយៈការបង្កើតនូវការងារ និង ប្រាក់ចំណូលទៅដល់ភ្នាក់ងាររដ្ឋាភិបាល»។ Thin-Gris បានគូសបញ្ជាក់បន្ថែមថា «អាហារបែបជប៉ុនមានរួមផ្សំនូវអាហារដ៏សម្បូរបែបជាច្រើនដែលអតិថិជនអាចជ្រើសរើសបាន ហើយវាមិនកំណត់ត្រឹមតែ sushi ទេ។ យើងសូមអំពាវនាវឱ្យអតិថិជនបានជ្រាបថា ភោជនីយដ្ឋានជប៉ុនជាច្រើនមានអាហារប្រចាំត្រកូលរៀងៗខ្លួន ហើយ Fumizen មានឯកទេសក្នុងការរៀបចំអាហារ Tonkatsu បែបប្រពៃណីជប៉ុន»។