Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទចម្រៀងថ្មី «សមាជិកអ្នកផ្ទះ» របស់ ម៉ា ច័ន្ទបញ្ញា ត្រៀមចេញមុនដំបូងគេបង្អស់នៅលើ TNAOT APP

ប្រិយមិត្តប្រាកដជាបានដឹងនិងស្គាល់រួចមកហើយ តារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន កំឡុងពេលថ្មីៗនេះលោកកំពុងរវល់មមាញឹកយ៉ាងខ្លាំងជាមួយការងារសង្គម ដែលត្រៀមប្រព្រឹត្តឡើងនាពេលឆាប់ៗខាងមុខនេះ។ នៅក្នុងកម្មវិធីសប្បុរសធម៌មួយជួយដល់ជនក្រីក្រខ្វះខាតកំឡុងពេលមានជំងឺដ៏កាចសាហាវ Covid-19 វាយលុកដែលមានការចូលរួមគាំទ្រពី TNAOT APP ផងដែរ។ តារាចម្រៀងរូបនេះក៏បានត្រៀមបញ្ចេញនូវរឿងភាគថ្មីជាបន្តបន្ទាប់ ដែលសុទ្ធសឹងជាស្នាដៃនិពន្ធរៀបចំឡើងព្រមទាំងសម្ដែងដោយរូបលោកផ្ទាល់តែម្ដង។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ម្ចាស់បទ «សង្សារចាស់» រូបនេះកំពុងត្រៀមចេញនូវបទចម្រៀង Original ថ្មីមួយបទទៀតហើយដែលមានចំណងជើងថា «សមាជិកអ្នកផ្ទះ»។ បទចម្រៀងថ្មីនេះលោកបានច្រៀងរៀបរាប់ពីជនរងគ្រោះដោយសារជំងឺ Covid-19 ហៅថា សមាជិកអ្នកផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងអត្ថន័យបទចម្រៀង លោកបានច្រៀងរៀបរាប់ អរគុណប្រទេសកម្ពុជា នូវមហាទឹកចិត្តដ៏ធំធេងនិងល្អយ៉ាងខ្លាំងចំពោះពិភពលោកទាំងមូល។

បទចម្រៀងថ្មីនេះ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ត្រៀមបញ្ចេញមុនដំបូងគេបង្អស់នៅលើ TNAOT APP នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។ លោកក៏បានសំណូមពរដល់អ្នកគាំទ្រទាំងអស់ សូមជួយគាំទ្របទចម្រៀងថ្មីរបស់លោក ក៏ដូចជាចូលស្ដាប់នៅលើ TNAOT APP ឲ្យបានច្រើនផងដែរ៕ ចុចចូលទីនេះ: https://fx.mongcent.com/2/11485699506

from: https://tnaot.com/km/m/detail/article/9460289