
នៅថ្ងៃទី០៦ ខែកក្កដា លោក Woo Do Hwan ដែលជាតួអង្គក្នុងរឿង The King: Eternal Monarch បានចូលរួមក្នុងកងពលធំថ្មើរជើងទី១៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅទីក្រុង Hwacheon ខេត្ត Gangwon ។ នៅក្នុងឡានកំពុងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាល លោក Woo Do Hwan បានគ្រវីដៃលាដល់អ្នកគាំទ្រ ។
នៅថ្ងៃដដែលនោះភ្នាក់ងារ Keyeast របស់ Woo Do Hwan បានបង្ហាញសារជាវីដេអូដែលបានថតទុកមុនពីតារាសម្តែងនៅលើបណ្តាញ YouTube របស់ពួកគេផងដែរ ។
តារាសម្តែង Jang Ki Yong និង Kim Kyung Nam ក៏បានចែករំលែកការគាំទ្ររបស់ពួកគេចំពោះ Woo Do Hwan និងបានបង្ហាញរូបថតដែលគួរឱ្យស្រឡាញ់របស់ពួកគេទាំងអស់គ្នាផងដែរ។ ជូនពរ Woo Do Hwan ប្រកបដោយសុវត្ថិភាព ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi