Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូរសព្ទ Samsung Galaxy Fold 2 នឹងមានថាមពលសាកថ្មលឿន 25W

ក្រុមហ៊ុន Samsung កំពុងត្រៀមបង្ហាញទូរសព្ទដែលអាចបត់បាន គឺ Galaxy Fold 2 ហើយបើយោងតាមការចុះបញ្ជីនៅឯប្រទេសចិន ទូរសព្ទនេះនឹងភ្ជាប់មកជាមួយថាមពលសាកថ្មលឿន 25W ។ ការចុះបញ្ជីទូរសព្ទដែលមានលេខម៉ូដែល SM-F9160 នេះ ក៏បញ្ជាក់ពីការភ្ជាប់មកជាមួយប្រព័ន្ធ 5G ផងដែរ ។

ការសាកថ្មលឿន 25W មិនមែនថ្មីសម្រាប់ក្រុមហ៊ុន Samsung នោះទេ យើងបានឃើញវាដំបូងបង្អស់នៅលើទូរសព្ទ Samsung Galaxy S10 5G រួចមកហើយ ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ។ 

ថាមពលសាកថ្មលឿន 25W ក៏ជាការកែលម្អលើ Galaxy Fold ដំបូងផងដែរ។ ទូរសព្ទ Galaxy Fold 2 ថ្មីនេះត្រូវបានគេរំពឹងថានឹងមានកាមេរ៉ាប្រភេទថ្មីមួយ ជាមួយបន្ទះឈីប Snapdragon 865 និងមានអេក្រង់បត់បានស្រដៀងនឹង Galaxy Z Flip ផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9459799