Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផលិតផល៦៧មុខខុសច្បាប់នៅក្រុងតាខ្មៅមន្ត្រីជំនាញឲ្យម្ចាស់អាជីវកម្មទៅសុំច្បាប់

កណ្ដាល៖ ក្រោយបិទទីតាំងច្រក វេចខ្ចប់ គ្រឿងក្រអូប ជេលលាងដៃ និងអាកុលចំនួន៦៧មុខ ដែលមានម្ចាស់មានឈ្មោះ គីម ភេទស្រី អាយុ៤០ឆ្នាំរស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកដំណើរការគ្មានច្បាប់អនុញ្ញាតតាំងពីខែមេសាឆ្នាំ២០២០មក នៅពេលនេះមន្រ្តីជំនាញទុកពេលឱ្យម្ចាស់ទីតាំងទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ ហើយសំណាកដែលរកឃើញមិនប្រក្រតីនឹងត្រូវដុតកម្ទេចចោល។លោកឧត្តមសេនីយ៍ទោ តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះថា លោកទុកពេលឱ្យម្ចាស់ ទីតាំងនេះ ទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ

គួររម្លឹកថា ប្រតិបត្តិការចុះពិនិត្យ រឹបអូសផលិតផលខុសច្បាប់ និងបិទទីតាំងខាងលើនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមេសា ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយនឹងគណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តូច យ៉ុន កម្លាំងមន្ទីរសុខាភិបាលខេត្ត តំណាងចៅសង្កាត់តាខ្មៅ និងមេភូមិតាខ្មៅ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលផងដែរ។

លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញ និងអំពាវនាវដល់រាល់ម្ចាស់អាជីវកម្ម ទាំងអស់ សូមរួសរាន់ទៅសុំច្បាប់អនុញ្ញាតបើកអាជីវកម្មឱ្យបានត្រឹមត្រូវមុននឹងបើកអាជីវកម្មណាមួយ ដើម្បីធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់ និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ផេង ភាព

from: https://tnaot.com/km/m/detail/article/9459617