
ការចាប់ដៃគូសម្តែងរបស់តួអង្គនីមួយៗគឺជាកត្តាចាំបាច់ណាស់ដែលអ្នកដឹកនាំខ្សែភាពយន្តត្រូវមានការយកចិត្តទុកដាក់ និងពិនិត្យទៅលើសមត្ថភាពក្នុងការសម្តែង។ ក្នុងនោះដែរក៏មានមហាជនជាច្រើនបានលើកឡើងផងដែរថា មានតារាសម្តែងល្បីៗមួយចំនួនគឺមិនដែលឃើញពួកគេសម្តែងរួមគ្នាឡើយ។ ដើម្បីឆ្លើយតបជាមួយការលើកឡើងខាងលើ ថ្មីៗនេះមានតារាសម្តែងប្រុសស្រីចំនួន៣គូ ដែលមិនធ្លាប់សម្តែងប៉ះគ្នាពីមុន ពេលនេះពួកគេបែរជាមានខ្សែភាពយន្តថ្មីជាមួយគ្នាផងដែរ។ ចង់ដឹងថាមានតារាសម្តែងរូបណាខ្លះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។
១. Mario Maurer និង Yaya Urassaya
លោក Mario Maurer និង កញ្ញា Yaya Urassaya ជាតារាសម្តែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ដូចគ្នា។ ក្នុងនោះដែរអ្នកគាំទ្ររបស់ពួកគេមិនដែលបានឃើញអ្នកទាំងពីរសម្តែងជាតួគូស្នេហ៍ជាមួយគ្នាពីមុនឡើយ។ ប៉ុន្តែជាក់ស្តែងនៅពេលថ្មីៗនេះពួកគេទាំងពីរនឹងត្រូវបានប៉ះគ្នាជាលើកដំបូងនៅក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា “Kue Thur”។
២. Mik Thongraya និង Aum Patchrapa
មកទល់នឹងពេលនេះ លោក Mik Thongraya បានក្លាយទៅជាតារាសម្តែងកំពូលរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៧។ លើសពីនេះទៀតលោកក៏មានរឿងភាគថ្មីមួយមានចំណងជើងថា “Jark Sadtroo Soo Huajai” ។ នៅក្នុងខ្សែភាពយន្តនេះទៀតសោត លោក Mik Thongraya ត្រូវបានសម្តែងជាតួគូស្នេហ៍រួមគ្នាជាមួយនឹងតារាសម្តែងស្រីចាស់វស្សាគឺ កញ្ញា Aum Patchrapa ជាលើកដំបូងផងដែរ។
៣. Film Thanapat និង Esther Supreeleela
រីឯតារាសម្តែងប្រុសស្រីមួយគូនេះវិញក៏ធ្វើការនៅក្រោមដំបូលតែមួយរបស់ទូរទស្សន៍ one 31 ជាមួយគ្នាផងដែរ។ បើក្រឡេកទៅមើលពីការសម្តែងខ្សែភាពយន្តវិញអ្នកទាំងពីរមិនដែលធ្លាប់បានប៉ះគ្នាពីមុនឡើយ។ ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរនឹងត្រៀមសម្តែងជាតួគូស្នេហ៍រួមគ្នាជាលើកដំបូងនៅក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា “Payu Sai”។
តោះចង់ថាការសម្តែងប៉ះគ្នាលើកដំបូងរបស់ពួកគេទាំង ទទួលបានការចាប់អារម្មណ៍កម្រិតណា រង់ចាំតាមដានទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update