
នៅថ្ងៃទី០៦ ខែកក្កដានេះ ភ្នាក់ងារសារព័ត៌មានរបស់ប្រទេសកូរ៉េបានរាយការណ៍ថា កញ្ញា Soyou អតីតក្រុមតារាចម្រៀង SISTAR ថ្មីៗនេះកំពុងត្រៀមត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀងថ្មី ។
ជាការឆ្លើយតបប្រភពពីព័ត៌មានខាងលើ ផលិតកម្ម Starship Entertainment បានបញ្ជាក់ថា Soyou កំពុងត្រៀមខ្លួនត្រឡប់មកវិញជាមួយបទចម្រៀងថ្មីៗនៅចុងខែកក្កដាខាងមុខនេះ ។
នេះជាការចេញអាល់ប៊ុមបទចម្រៀងដំបូងរបស់ Soyou ផងដែរ ចាប់តាំងពីកញ្ញាបានចេញអាល់ប៊ុម “Part.2 RE: FRESH” កាលពីខែតុលា ឆ្នាំ២០១៨ ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីការរំសាយក្រុម SISTAR ក្នុងឆ្នាំ ២០១៧ Soyou បានពង្រីកអាជីពតន្រ្តីរបស់កញ្ញាជាតារាចម្រៀងទោលផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi