Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នេរជ្រោយស្វាយ ឬគេស្គាល់ថាឆ្នេរនេសាទ

ទេសភាព​ឆ្នេរនេសាទ ស្ថិតក្នុងភូមិ​នេសាទ​ ឃុំជ្រោយស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ មានចម្ងាយប្រហែល​ ២៥​ គ.ម​ ពីចំណុចផ្លូវបំបែកស្រែអំបិល​ និងពីក្រុងខេមរភូមិន្ទប្រហែល ១៦៥​ គ.ម។ 

ឆ្នេរនេសាទ មានទេសភាពទឹកសមុទ្រខៀវស្រងាត់​ ឆ្នេរខ្សាច់សក្បុស ម្លប់ដើមដូងត្រជាក់​ ខ្យល់អាកាសបរិសុទ្ធ និងអាចមុជទឹក​ ជិះទូកកម្សាន្តរីករាយ​ ជាពិសេស​ពេល​បច្ចុប្បន្ន​មានភ្ញៀវទេសចរជាតិ​ អន្តរជាតិ​ មកលេងកម្សាន្តច្រេីន។

ឆ្នេរនេះមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាស និង មុជទឹកកម្សាន្តរីករាយ ដែលមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និងប្រហែល ១៧០ គ.ម ពីរាជធានីភ្នំពេញ ។

ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ

ឆ្នេរជ្រោយស្វាយស្ថិតក្នុងប្រភេទឆ្នេរ។ អ្វីដែលត្រូវធ្វើក៏ដូចជាភាពទាក់ទាញនៃឆ្នេរច្រូស្វាយស្វាយសម្រាប់ភ្ញៀវទេសចរដូចជាមានអាហារសម្រន់មើលឆ្នេរខ្សាច់ហែលទឹកដើរលេងមើលថ្ងៃរះមើលថ្ងៃលិចនិងអ្វីៗជាច្រើនទៀត។

ប្រភពរូបភាព៖ cambodialinked.com

សម្រាប់ការធ្វើដំណើរទៅកាន់ទីតាំងឆ្នេរជ្រោយស្វាយពិតជាមានភាពងាយស្រួលណាស់ ព្រោះទេសចរអាចធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនទៅដល់ទីតាំងផ្ទាល់តែម្តង។ សម្រាប់ចំណតរថយន្តទេសចរអាចចតដោយផ្ទាល់នៅក្បែរទីតាំងឆ្នេរសមុទ្រ។

ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ

ចំពោះកន្លែងអង្គុយលំហែកាយឆ្នេរជ្រោយស្វាយមិនទាន់បានបង្កើតកន្លែងអង្គុយសម្រាប់ភ្ញៀវទេសចរនៅឡើយទេ។ ប៉ុន្តែសម្រាប់អ្នកដែលចង់ទៅកំសាន្តទីនេះ អាចយកម្ហូបពីក្រៅមកទទួលទានបាន។ ហើយកាន់តែល្អបំផុតសម្រាប់ទីនេះ គឺមិនមានការបង់សេវាមកកំសាន្តមកកាន់ទីនេះនោះទេ។

ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ

ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ

from: https://tnaot.com/km/m/detail/article/9459114