ព្រះចន្ទគឺជាវត្ថុដែលធ្វើដំណើរជុំវិញផែនដី។ គឺជាផ្កាយរណបអចិន្រ្តៃយ៍តែមួយគត់របស់ពិភពលោក វាជាផ្កាយរណបធំជាងគេទី ៥ នៅក្នុងប្រព័ន្ធព្រះអាទិត្យហើយជាភពដែលនៅជាមួយយើងតាំងពីយូរយារណាស់មកហើយ។
១. មិនមានបាតុភូតសូរ្យគ្រាសទៀតទេ៖
ប្រសិនបើពិភពលោកមិនមានភពព្រះចន្ទទេនោះពិភពលោករបស់យើងនឹងលែងមានសូរ្យគ្រាសនិងចន្ទគ្រាសទៀតហើយ។
២. គ្មានជំនោរ៖ការបាត់ខ្លួនរបស់ព្រះចន្ទនឹងនាំឱ្យពិភពលោករបស់យើងគ្មានរលក។ ហើយអាចបណ្តាលឲ្យរលកយក្សស៊ូណាមិនឹងមិនងាយកើតឡើងដែរ
៣. ពិភពលោកវិលវល់ខ្លួនឯងលឿនជាងមុន៖
ប្រសិនបើពិភពលោកមិនមានភពព្រះចន្ទនោះអាចនឹងធ្វើឱ្យពិភពលោកវិលលឿនជាងមុន ក្រុមតារាវិទូប៉ាន់ស្មានថាចាប់ពី ២៤ ម៉ោងមុនដែលផែនដីត្រូវបានបង្វិលមានតែ ៦ ម៉ោងប៉ុណ្ណោះបើគ្មានព្រះចន្ទវិលជុំវិញគន្លងរបស់វា។ ដែលពិតជាមិនល្អសម្រាប់ជីវិតនៅលើផែនដីឡើយ។
៤. អាកាសធាតុប្រែខុស៖
អាចនិយាយបានថាព្រះចន្ទគឺជាក្រុមគ្រួសារផ្កាយរណបមួយដែលធ្វើឲ្យផែនដីមានតុល្យភាព។ ប្រសិនបើគ្មានព្រះចន្ទដើរតួជាយុថ្កាទេ អ័ក្សរបស់ផែនដីមានទំនោរមិនស្ថិតស្ថេរ។ អាកាសធាតុពិភពលោកនឹងត្រូវបានខូចទ្រង់ទ្រាយ។ ដូចជាតំបន់ត្រូពិកក្លាយជាត្រជាក់ខ្លាំង ខណៈពេលដែលតំបន់ត្រជាក់ក្លាយជាតំបន់ត្រូពិក។
៥. សត្វសមុទ្រនឹងងាប់ច្រើនស្ទើរតែផុតពូជ៖
សត្វសមុទ្រនៅលើផែនដីសុទ្ធតែទទួលឥទ្ធិពលពីព្រះចន្ទសម្រាប់ផ្គូផ្គងនិងស្វែងរកអាហារ។ ប្រសិនបើពិភពលោកមិនមានព្រះចន្ទទេ អាចនឹងជះឥទ្ធិពលអវិជ្ជមានដ៏ធំធេងដល់ជីវិតសមុទ្រ ហើយពួកគេនឹងស្លាប់ច្រើនជាបន្តបន្ទាប់៕