Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នេរជំទាវម៉ៅនឹងបង្ហាញវត្តមានឆាប់ៗនេះ – ក្រុងព្រះសីហនុ

ឆ្នេរជំទាវម៉ៅ ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានលាក់ខ្លួនអស់កាលជាយូរលង់ នឹងត្រូវលេចត្រដែតឡើងក្នុងពេលឆាប់ៗនេះ ដែលជាទីកន្លែងទេសចរណ៏ថ្មីមួយទៀត ក្នុងខេត្តព្រះសីហនុ ដើម្បីទុកជាប្រយោជន៏សាធារណៈជូនជនរួមជាតិ និងភ្ញៀវអន្តរជាតិទូទាំងពិភពលោក ។  

ក្រុងព្រះសីហនុ មានឆ្នេរសមុទ្រ ប្រវែងសរុប ១៣,៥០០ម៉ែត្រ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ។ ក្នុងនោះរួមមាន៖ ឆ្នេរម្លប់ជ្រៃ ប្រវែង ៩០០ម៉ែត្រ, ឆ្នេរកោះពស់ ប្រវែង ៨០០ម៉ែត្រ, ឆ្នេរឯករាជ្យ ប្រវែង ១,០០០ម៉ែត្រ, ឆ្នេរសុខា ប្រវែង ១,២០០ម៉ែត្រ, ឆ្នេរអូរឈើទាល ប្រវែង ៣,២០០ម៉ែត្រ, ឆ្នេរអូរត្រេះ ប្រវែង ៣,៧០០ម៉ែត្រ, ឆ្នេរលោកយាយជំទាវម៉ៅ ២,៧០០ម៉ែត្រ ។

ឆ្នេរជំទាវម៉ៅ មានទីតាំងស្របនឹងផ្លូវជំទាវម៉ៅ ដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងបង្ហាញសម្រស់ សោភ័ណភាពស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនាកំសាន្ដ លេងកំសាន្ដដោយសេរី។

ប្រភពរូបភាព៖ ទទក

ប្រភពរូបភាព៖ ទទក

ឆ្នេរជំទាវម៉ៅ ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានលាក់ខ្លួនអស់កាលជាយូរលង់ នឹងត្រូវលេចត្រដែតឡើងក្នុងពេលឆាប់ៗនេះ ដែលជាទីកន្លែងទេសចរណ៏ថ្មីមួយទៀត ក្នុងខេត្តព្រះសីហនុ ដើម្បីទុកជាប្រយោជន៏សាធារណះជូនជនរួមជាតិ និងភ្ញៀវអន្តរជាតិទូទាំងពិភពលោក ៕

ប្រភពរូបភាព៖ thmeythmey.com

from: https://tnaot.com/km/m/detail/article/9459009