Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុម AOA នឹងមិនចូលរួមព្រឹត្តិការណ៍ Wonder Woman Festival 2020

បន្ទាប់ពីការដកខ្លួនរបស់មេដឹកនាំក្រុមតារាចម្រៀង AOA គឺកញ្ញា Jimin ពីក្រុមនេះមក ក្រុមនារីដែលមានសមាជិក ៤នាក់នេះ បានប្រកាសថា ពួកគេនឹងមិនចូលរួមក្នុងកម្មវិធី Wonder Woman Festival 2020 នោះទេ ។ 

នៅថ្ងៃទី ៦ ខែកក្កដានេះ ផលិតកម្ម FNC Entertainment ក៏បានចេញសេចក្តីថ្លែងការណ៍​មួយ​ទាក់ទងនឹង​ការដកខ្លួនរបស់ក្រុម AOA ក្នុងព្រឹត្តិការណ៍ Wonder Woman Festival 2020 នេះផងដែរ ។ ដោយសារតែមានការដកខ្លូនចេញរបស់មេក្រុមពួកគេ ទើបក្រុមមួយនេះសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ Wonder Woman Festival 2020 នេះ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី២៦ ខែកញ្ញានៅ Nanji Han River Park ក្នុងទីក្រុង Seoul ៕

ប្រែសម្រួលដោយ៖​ វិបុត្រ

ប្រភព៖​ allkpop

from: https://tnaot.com/km/m/detail/article/9458793