Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កោះកុងក្រៅ – អ្វីដែលយើងពុំបានដឹង

កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេសកម្ពុជា ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។

ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង

កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ សម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ កោះកុងក្រៅដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។

ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង

កោះនេះព័ទ្ធ ទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ ចំនួន ៦ កន្លែង។ សោភណភាពនៅលើកោះ ពោរពេញទៅដោយកន្លែងទេសចរណ៍ រួមមាន ចម្ការដូងធំវែង គ្រប់ដណ្តប់លើផ្ទៃកោះ។ ឆ្នេរចម្ការដូងទី១ មានប្រវែងដល់ទៅ ១,៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី២ លាតសន្ធឹងលើដីប្រវែង ២,០៥០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី៦ ប្រវែង ៦៥០ ម៉ែត្រ។ អ្វីដែលពិសេសនោះ ឆ្នេរទាំងនេះ ពុំទាន់មានការអភិវឌ្ឍអ្វីធំដុំនៅឡើយទេ គឺថាទេសភាពនៅស្រស់ស្អាតបែបធម្មជាតិសុទ្ធទាំងអស់តែម្តង។

ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង

នៅជុំវិញកោះ មានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែង និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ និងសាមសិបនាទី និងពេលល្ងាច ចាប់ពីម៉ោង ១៥ ដល់ម៉ោង ១៧ ល្ងាច។

ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង

ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង

នៅលើកោះ មាន ទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់ កម្ពស់ពី ៦ ម៉ែត្រ ទៅ ២៥ ម៉ែត្រ។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។

១. កន្លែងស្នាក់នៅ – Cham Yeam Resort

សម្រាប់ការស្នាក់នៅលើកោះនេះមិនជាភាពលំបាកនោះទេ អ្នកអាចស្វែងរកការស្នាក់នៅដ៏ប្រណិតមួយបាន…

ចាមយាមរីសត ស្ថិតនៅក្នុងស្រុកមណ្ឌលសីម៉ាចម្ងាយប្រហែល ១០ គីឡូម៉ែត្រភាគពាយព្យនៃទីរួមខេត្តកោះកុងនៅជិតព្រំដែនអន្តរជាតិកម្ពុជា – ថៃ។ ចាមយាមគឺជាតំបន់ធម្មជាតិដែលត្រូវបានអភិវឌ្ឍក្នុងឆ្នាំ ១៩៩៧ ដោយអ្នកឧកញ៉ាលីយ៉ុងផាត់។ គាត់ដាក់ឈ្មោះថារមណីយដ្ឋានអន្តរជាតិកោះកុង។ សព្វថ្ងៃនេះវាទាក់ទាញភ្ញៀវទេសចរជាច្រើនជាពិសេសជនជាតិថៃ។

ចាមយាមគឺជារីសត និងជារមណីយដ្ឋានមួយក្នុងចំណោមរីសតស្អាតបំផុតនៅក្នុងប្រទេសកម្ពុជាពីព្រោះវាមានសណ្ឋាគារលំដាប់ផ្កាយ៥ ផ្ទះសំណាក់កាស៊ីណូ និងសួនសត្វអន្តរជាតិកោះកុងសាហ្វារីវើល។

ប្រភពរូបភាព៖  ecolodges.asia

ឆ្នេរចាមយាមមានដើមឈើដូងស្រស់ស្អាត។ ច្រកទ្វារចាំយាមបើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាចនិងចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ១១ យប់ដើម្បីសម្រួលដល់ការនាំចូលនិងនាំចេញទំនិញ។ 

ប្រភពរូបភាព៖  travelloops.com

from: https://tnaot.com/km/m/detail/article/9458588