Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ramos ស៊ុតប៉េណាំងទី១គ្រាប់ជួយReal Madrid បន្តនៅកំពូលតារាង

កាលពីរសៀលថ្ងៃទី ៥ ខែកក្កដា ការប្រកួតរវាងក្លឹបអធិរាជស Real Madrid និងAthletic Bilbao បានប្រព្រឹត្តឡើងនាទឹកដី  San Mames របស់ Bilbao។

ការប្រកួតបានត្រឹម០ទល់នឹង០ ប៉ុណ្ណោះក្រោយចប់តង់ទី១ ដោយមិនមានក្រុមណាមានលទ្ធភាពរកគ្រាប់បាល់បានឡើយ។ ចូលដល់តង់ទី២ Real Madrid ហាក់ដាក់សម្ពាធខ្លាំងទៅលើក្រុមក្នុងដី ដែលចុងក្រោយ ខ្សែការពាររបស់ Bilbao បានបង្កកំហុសលើខ្សែការពារMarcelo ក្នុងតំបន់គ្រោះថ្នាក់ធ្វើអោយ Ramosមានឳកាសស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទីនៅនាទីទី ៧៣។

លទ្ធផលនេះបានធ្វើអោយ Real Madrid បន្តឈរកំពូលតារាងដោយមាន ៧៧ពិន្ទុដាច់ក្រុមលេខ២ Barcelona ៤ ពិន្ទុស្របពេលដែលកាលពីយប់មិញ Barcelona ក៏ទទួលបានជ័យជម្នះលើក្រុម Villareal  4-1 ផងដែរ។

ប្រភព៖ Livescore 

from: https://tnaot.com/km/m/detail/article/9458401