Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិស្សវិទ្យាល័យខេត្ត Chon Buri ចំនួន៥នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងរងរបួសធ្ងន់ធ្ងរ

ក្នុងចំណោម​ក្មេងជំទង់ចំនួន ៥នាក់មាន​ ៣នាក់ ដែលរងរបួសធ្ងន់ធ្ងរ និង ២នាក់ឯទៀតរងរបួសស្រាល ក្រោយពេលដែលរថយន្តរបស់ពួកគេ​បានបើកបរ​ក្នុងល្បឿនលឿនហើយ​ក្រឡាប់នៅត្រង់ផ្លូវកោងកាលពីយប់មិញ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រ នៅលើផ្លូវកោង​ស្ពានអាកាសក្រុង pattaya តាមបណ្តោយផ្លូវលេខ៧ ។ ជនរងគ្រោះជាសិស្សវិទ្យាល័យ​ខេត្ត Chon Buri មានអាយុចន្លោះពី ១៦ ទៅ ១៨ឆ្នាំ។ តៃកុងឡានបានបើកបរក្នុងល្បឿនលឿន​ហើយនៅពេលដល់ចំណុចកើតហេតុគេព្យាយាមចាប់ហ្រាំងឡានទាំងកម្រោល។ ដោយមិនអាចគ្រប់គ្រងស្ថានការណ៍បាន ឡានជនរងគ្រោះបានរេចង្កូតទៅបុកនឹងរនាំងផ្លូវបណ្តាលឱ្យឡានក្រឡាប់​​។ ​​

ជនរងគ្រោះទាំង៥នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់​។ ​​តាមប្រភពបានឱ្យដឹងថា ពួកគេបានចូល​ទៅកន្លែងកំសាន្ត​ពេលយប់មួយ ប៉ុន្តែ​មិនបានញ៉ាំគ្រឿងស្រវឹងទេ។ ប៉ូលិសក្រុង​ Pattaya នឹងបន្តការស៊ើបអង្កេត​ចំពោះឧប្បត្តិហេតុនេះ​ និងថែមទាំងត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាពក្នុងតំបន់ផងដែរផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9457588