ការដាំខ្យងលើតោកជាសិល្បៈមួយដ៏កម្រ និងមានភាពលំបាក ត្រូវប្រើប្រាស់ការព្យាយាមខ្លាំងដើម្បីធ្វើ ដែលសព្វថ្ងៃសឹងតែលែងមានអ្នកចេះជំនាញនេះទៅហើយ។
តាមការសង្កេតការដាំខ្យងគឺពេញនិយមខ្លាំងក្នុងសង្គមខ្មែរនៅចន្លោះសតវត្សទី១៨ និង១៩ដោយសារនៅសេសសល់ភស្តុតាងសម្ភារៈប្រើប្រាស់មួយចំនួនរហូតដល់បច្ចុប្បន្នដូចជាការដាំខ្យងលើតោកជាដើម។ របៀបធ្វើត្រួសៗ៖
បន្ទាប់ពីធ្វើតួតោកបានហើយ គេចាប់ផ្ដើមខាត់សំបកខ្យង(គ្រុំក៏បាន)ឲ្យរលោង និងជាបន្ទះៗ រួចចាប់ផ្ដើមគូរក្បាច់ និងសន្លឹកក្រដាសរួចកាត់ជាចម្រៀកតូចៗបិទនឹងខ្យង សឹមអារក្បាច់តាមគំនូររួចយកម្ដងមួយៗបិទនឹងក្រដាសក្បាច់មួយទៀត ឲ្យគ្រប់ទើបលាបជ័របាយម៉ានស្ដើងៗ។
លុះដល់ក្រាស់បន្តិចទើបបន្ទំនឹងសាច់តោក បន្ទាប់មកទៀត ចាប់ផ្ដើមបៀកម្រ័ក្សណ៍ឲ្យស្មើសាច់សព្វហើយ គេខាត់ម្រ័ក្សណ៍ឲ្យឃើញចេញក្បាច់ផុសរួចលាបពណ៌ខាងក្នុងជាការស្រេច៕
កែសម្រួល៖ Wow Cambodian /រូបភាព៖ តោកខ្មែរ និងការដាំខ្យងនៅថៃ