
នៅថ្ងៃទី៤ ខែកក្កដា បទចម្រៀងជាភាសាជប៉ុនថ្មីរបស់ក្រុមតារាចម្រៀង BTS ដែលមានចំណងជើងថា Stay Gold ឈរនៅចំណាត់ថ្នាក់លេខ១ នៅលើតារាងបទចម្រៀង Billboard World Digital Song ។
បទ Stay Gold គឺជាបទចម្រៀងនៃអាល់ប៊ុមជាភាសាជប៉ុនលើកទី៤ របស់ក្រុមពួកគេ ដែលមានចំណងជើងថា MAP OF the SOUP: 7 ~ The JOURNEY ដែលគ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ ។
បទ Stay Gold នេះ បានឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបទចម្រៀងទាំង២០ របស់ក្រុម BTS មានដូចជា បទ Fire, បទ Blood Sweat Tears, បទ Not Today, បទ DNA, បទ MIC DROP, បទ Don’t Leave Me, បទ A Brand New Day, បទ Fake Love, បទ Idol, បទ Two! Three, បទ Boy With Luv, បទ Dream Glow, បទ Brand New Day, បទ All Night, បទ Heartbeat, បទ Lights, បទ Make It Right, បទ Black Swan និងបទ ON ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop