Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបក្នុងប្រទេសកើនឡើងដល់ ៣១៩០នាក់​ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់​ដដែល។  

គិតមកដល់ថ្ងៃនេះប្រទេសថៃមានអ្នកជំងឺចំនួន ៣០៧១នាក់ដែលបានជាសះស្បើយ​ និងបន្សល់ទុកអ្នកជំងឺចំនួន ៦១នាក់ ​សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ មជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាអ្នកជំងឺ ២នាក់ ​បានត្រឡប់មកពីប្រទេសគុយវ៉ែត ​មកពីសហរដ្ឋ​អាមេរិកម្នាក់ មកពីប្រទេសឥណ្ឌាម្នាក់ និងមកពីប្រទេសជប៉ុនម្នាក់។ ​

អ្នកជំងឺដែលត្រឡប់មកពីប្រទេសជប៉ុន​បានធ្វើតេស្តនិងមានលទ្ធផល​វិជ្ជមានកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ រីឯអ្នកផ្សេងទៀតគឺនៅថ្ងៃសុក្រ។ ​បច្ចុប្បន្នប្រទេសថៃកំពុងមានច្បាប់ឈប់សម្រាកចំនួន ៤ថ្ងៃ ​នៅចុងខែកក្កដាខាងមុខនេះ។ ​រដ្ឋាភិបាលកំពុងមានការព្រួយបារម្ភថា​អំឡុងពេលឈប់សម្រាកអាចមាន​ប្រជាជនយ៉ាងច្រើនកុះករធ្វើដំណើរពីទី​ក្រុងបាងកកទៅកាន់ស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំគ្រួសារ ហើយ​អាចបណ្តាលឱ្យមានការឆ្លងជំងឺកាន់តែច្រើន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9456777