តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំថោះ ឆុងជាមួយឆ្នាំរកា។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។
ជំនួញ ៖ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងមានចិត្តត្រជាក់ទើបឆ្លងផលលំបាកមួយចំនួនទៅរួច។
ជំនួញ ៖ ថ្ងៃនេះមានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលបន្តិច ហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀតដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការចម្រើនលូតលាស់និងទទួលជោគជ័យគ្រាន់គាប់ប្រសើរផង។ក្រៅពីនេះបើលោកអ្នកចង់បង្កើតការងារអ្វីមួយក៏តែងអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។
ជំនួញ ៖ ការជួញទីជិតឆ្ងាយវិញផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ហើយក៏មានសុខដុមប្រពៃ។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងកិច្ចការងារបន្តិចពីព្រោះថាងាយកើតបញ្ហាថ្នាំងថ្នាក់ជាមួយអ្នកដទៃឡើងណាស់។ក្រៅពីនេះទាំងស្ត្រីបុរសបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។
ជំនួញ ៖ លោកអ្នកជួបរឿងចំណូលតិច ឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់គប្បីមានការប្រយ័ត្នប្រយែងជម្លោះវិវាទ។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយលោកអ្នកមិនគប្បីចេញមុខចេញមាត់ក្នុងការធ្វើអ្វីមួយឡើយព្រោះផលអាក្រក់ៗនោះមានច្រើនតាមក្រោយផង។ក្រៅពីនេះការប្រកបការងារអ្វីត្រូវធ្វើដោយសន្សឹមៗកុំយកភាពមោហៈទោសៈដាក់ខ្លួននាំកើតតែរឿងរាវអំពល់ទុក្ខ។
ជំនួញ ៖ លោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសមិនស្ទើរដែរទេ។
ស្នេហា ៖ ប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីផលជាផ្លែផ្កាហុចមកវិញគ្រាន់ជាទីពេញចិត្តផង។
ជំនួញ ៖ បើលោកអ្នកចង់ពង្រីកមុខជំនួញអាចមានអ្នកដទៃឈ្នានីសច្រើន ម្ល៉ោះហើយត្រូវប្រយ័ត្នប្រយែងបន្តិចដើម្បីចៀសវាងនូវការបរាជ័យ ហើយគេចាំទះដៃហ៊ោអរសប្បាយថែមទៀត។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីនៅពេលនេះសម្បូរបែបណាស់ហេតុនេះប្រសិនបើអាចចាប់ដៃគ្នាសាងគូជីវិតអនាគតគឺជាឱកាសល្អប្រពៃណាស់។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីក៏ដោយលោកអ្នកគួររក្សាភាពនឹងធឹងកុំលេងម៉េះម៉ោះច្រើនព្រោះនាំតែកើតរឿងសៅហ្មងដាក់ខ្លួន។ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយព្រោះមានក្រុមមនុស្សចាំតែរាំងស្ទះនិងបង្កជាឧបសគ្គប៉ុណ្ណោះ។
ជំនួញ ៖ បើលោកអ្នកចង់ទារបំណុលនរណាម្នាក់ពុំសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះច្រើនខកបំណងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសៅហ្មងបន្តិចតែក៏មានភាពសុខដុមល្អ។
ស្នេហា ៖ ប្រុសស្រីបើមានទំនាស់កើតឡើងគួររក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវមាត់ប៉ប៉ាច់ប៉ប៉ោចច្រើនឡើយបើពុំនោះរឿងរាវនឹងមានមិនចេះចប់ឡើយ។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះបីលោកអ្នកបំពេញកិច្ចការអ្វីក៏ដោយ តោងតែចេះប៉ាន់ប្រមាណហើយពុំត្រូវលោភលន់ទេបើមិន ដូច្នេះនឹងជួបរឿងសោកការជាក់ជាពុំខាន។ការរស់នៅក្នុងផ្ទះសម្បែងងាយកើតជម្លោះវិវាទណាស់ ម្ល៉ោះហើយទាល់តែចេះធ្វើគធ្វើថ្លង់ខ្លះទើបពុំមានបញ្ហាណាមួយចោទឡើងនាំត្រូវឈឺក្បាល។
ជំនួញ ៖ មានការរកាំចិត្តច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាដូចនេះត្រូវកាត់បន្ថយជម្លោះវិវាទទើបប្រសើរ។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះគប្បីប្រយ័ត្នប្រយែង ពីព្រោះងាយកើតបញ្ហាមិនល្អណាមួយឡើងផង។បើមានការប្រកបការងារតែងមានការរាំងស្ទះប៉ុន្តែយ៉ាងណាបើលោកអ្នកធ្វើយឺតៗហើយប្រុងប្រយ័ត្នក៏ពុំមានបញ្ហាអាក្រក់យាយីដែរ។
ជំនួញ ៖ ការរកផលចំណូលជួបភាពតានតឹងបន្តិច ប៉ុន្តែយ៉ាងណាភាពសុខដុមក៏កើតមានច្រើនដែរ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងងាយប្រេះស្រាំនិងងាយឈានដល់ការបែកបាក់។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបញ្ហាមួយចំនួនចោមរោមធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មាននោះឡើយ។
ជំនួញ ៖ ជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រាន់ទប់ទល់ចាយវាយប្រចាំថ្ងៃទៅរួច។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាមិនតិចនោះឡើយ។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរទេពីព្រោះថាមានរឿងខ្វាយខ្វល់ចូលយាយីនាំឱ្យជួបការលំបាកច្រើនក្នុងការប្រឆាំងទប់ទល់។
ជំនួញ ៖ បើចង់បោះទុនតូច ធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះដែរ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីបើមិនទាន់មានគូគាប់ហើយចង់ធ្វើការជ្រើសរើសគូគ្រងគប្បីមានការប្រយ័ត្នប្រយែងព្រោះឱកាសជួបគូកម្មមានខ្ពស់ណាស់។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះសម្រេចចិត្តធ្វើអ្វីមួយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះសត្រូវទីជិតឆ្ងាយចាំតែមើលកំហុសដើម្បីធ្វើការវាយប្រហារទេ។ក្រៅពីនេះលោកអ្នកមិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកដែរបើពុំនោះនឹងត្រូវចាញ់បោកគេក្នុងប្រការណាមួយជាក់ជាពុំខាន។
ជំនួញ ៖ មានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួនទៅរួច ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះលុបបំបាត់ភាពប្រចែប្រច័ណ្ឌដែលមិនសមហេតុផលខ្លះទើបប្រសើរ៕ ប្រភព៖ CEN