រថយន្តពណ៌សមួយគ្រឿងបើករត់គេចចេញពីកន្លែងកើតហេតុ បន្ទាប់ពីបានបុកព្រះសង្ឃមួយអង្គនៅលើផ្លូវ Chaofa East Rd នៃស្រុក Chalong កាលពីថ្ងៃទី៤ ខែកក្កដា។
ព្រះសង្ឃអង្គនោះរងរបួសធ្ងន់ហើយបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។ លោកអនុសេនីយ៍ឯក Jaruwit Khuncharoen ប្រធានមន្ត្រីប៉ូលិសប្រចាំប៉ុស្តិ Chalong ត្រូវបានគេហៅឱ្យទៅកន្លែងកើតហេតុនៅម៉ោងប្រហែល ៥ និង ៣០ នាទីព្រឹក។ នៅកន្លែងកើតហេតុលោកអនុសេនីយ៍ Khuncharoen និងក្រុមសង្គ្រោះបន្ទាន់បានឃើញសាកសពព្រះតេជគុណនាម Phra Rungrote Padnguan ជាព្រះសង្ឃក្នុងពុទ្ធសាសនាគង់នៅវត្តក្បែរនោះកំពុងអណ្តែតនៅក្នុងប្រឡាយជាប់ដងផ្លូវ។
រូបតំណាង
សាក្សីម្នាក់បានប្រាប់ប៉ូលិសថា តេជគុណ Phra Rungrote កំពុងនិមន្តតាមបណ្តោយផ្លូវ ភ្លាមនោះស្រាប់តែមានរថយន្តតូចពណ៌សមួយគ្រឿងជ្រុលចង្កូតមកបុក ធ្វើឱ្យតេជគុណធ្លាក់ចូលទៅក្នុងប្រឡាយ។ ចំណែករថយន្តបង្កបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ទៅ។
លោកអនុសេនីយ៍ឯក Jaruwit បានបន្ថែមទៀតថាប៉ូលិសកំពុងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងតំបន់ព្រមទាំងសាកសួរទៅកាន់សាក្សីដើម្បីកំណត់អត្តសញ្ញាណជនល្មើស។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket news