Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ត្រូវចាប់ខ្លួនពីបទបាញ់សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃនៅខេត្ត Nakhon Phanom

តាមប្រភពប៉ូលិសបានឱ្យដឹងថា បុរសម្នាក់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្ម​បាញ់សម្លាប់ប្រពន្ធរបស់គាត់និងសមាជិកគ្រួសាររបស់នាងចំនួនពីរនាក់ទៀត ដោយជនល្មើសបានសារភាពថារូបគេ​បានប្រព្រឹត្ដទង្វើនេះទៅដោយសារតែ​ប្រចណ្ឌ​ប្រពន្ធរបស់គាត់ចង់វិលត្រឡប់ទៅរកអតីតស្វាមីវិញ។ លោក​ Noppadol Nuamsamlee អាយុ ៤១ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការបាញ់សម្លាប់យ៉ាងសាហាវទៅលើប្រពន្ធរបស់គាត់ឈ្មោះ​ Sujittra Chiangbai អាយុ ២៣ឆ្នាំ និងបងស្រីរបស់ជនរងគ្រោះឈ្មោះ​ Jitra Chiangbai អាយុ ២៥ឆ្នាំ រួមទាំងម្តាយជនរងគ្រោះ​ឈ្មោះ Lawan អាយុ ៤៥ឆ្នាំ នៅលើផ្លូវ​ Maha Sitthichok  ក្នុងស្រុកមឿងខេត្ត​ Nakhon Phanom។

​ប៉ូលិសបាននិយាយថាឧប្បត្តិហេតុបានកើតឡើងបន្ទាប់ពីលោក Noppadol និងភរិយាបាន​ធ្វើដំណើរចេញពីផ្ទះជួលរបស់ពួកគេនៅក្នុងស្រុកមឿងដើម្បីទៅទិញឥវ៉ាន់កាលពីថ្ងៃសុក្រ។ ​​​ជនល្មើសបាន​ដឹងថាប្រពន្ធរបស់គាត់នៅតែមានទំនាក់ទំនងជាមួយអតីតស្វាមី​ដែលនាងធ្លាប់រៀបការនិងមានកូនប្រុសម្នាក់ដែលមានអាយុ ៥ឆ្នាំ។ ​ក្រោយពីទិញអីវ៉ាន់រួចរាល់ ​ជនល្មើសបានឈប់ឡាននៅលើផ្លូវ។ ជនរងគ្រោះឃើញសភាពការណ៍មិនស្រួលក៏ព្យាយាមទូរសព្ទទៅម្តាយ និងបងស្រី ហើយក្នុងពេលនោះជនល្មើសកំពុងព្យាយាមរំលោភ​ជនរងគ្រោះ។ ​នៅពេលដែលបងស្រីនិងម្តាយរបស់នាងមកដល់កន្លែងកើតហេតុ ​ជនល្មើសបានបាញ់សម្លាប់ពួកគេនៅពេលពួកគេព្យាយាមជួយជនរងគ្រោះ។ ក្រោយ​ជនល្មើសបានបាញ់ ២គ្រាប់ទៅលើប្រពន្ធដែល​ព្យាយាមរត់គេចខ្លួន។ ស្ត្រីទាំង ៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយមកប៉ូលិសក៏ចាប់បានជនល្មើសនៅនឹងកន្លែងដែរ។ ក្នុងពេលសួរចម្លើយជនសង្ស័យបានសារភាពថារូបគេបានបាញ់សម្លាប់ដោយសារការប្រចណ្ឌ។ ជនល្មើសបានប្រាប់ប៉ូលិសថាគាត់មានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីគាត់បានរកឃើញការសន្ទនា​គ្នារវាងប្រពន្ធរបស់គាត់និងអតីតស្វាមីនៅលើទូរស័ព្ទដៃរបស់នាង។ ប៉ូលិសបាននិយាយថាជនល្មើសជាអ្នកស្រុក​ Bang Lamung ខេត្ត​ Chon Buri​ បានទទូចថាគាត់នៅតែស្រលាញ់ប្រពន្ធរបស់គាត់ហើយសុខចិត្តទទួលយកការដាក់ទណ្ឌកម្មចំពោះអ្វីដែលគាត់បានធ្វើ។ ​លោកត្រូវបង្ហាញខ្លួននៅតុលាការខេត្ត ​Nakhon Phanom នៅថ្ងៃសៅរ៍ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាតនិងកាន់អាវុធនៅទីសាធារណៈ។ ប៉ូលិសបាន​ហាមឃាត់​មិនឱ្យមាន​ការបង់ប្រាក់ធានាជនល្មើសនោះទេ។

រូបតំណាង

លោក Paijit Chiangbai អាយុ ៦០ឆ្នាំត្រូវជាឪពុកជនរងគ្រោះដែលបានបាត់បង់កូនស្រីពីរនាក់និងប្រពន្ធរបស់គាត់បាននិយាយថា ​គាត់មិនដែលគិតថាកូនប្រសារ(ជនល្មើស) ​ជាមនុស្សឃោរឃៅយ៉ាងនេះសោះ។ លោក​នឹងមិនអភ័យទោសឱ្យ​ជនដៃដល់ជាដាច់ខាត​ហើយលោកក៏មិនចង់ឱ្យ​រូបគេ​ត្រូវបានធានាខ្លួនឱ្យនៅក្រៅឃុំដែរ ព្រោះខ្លាចរូបគេនឹងសម្លាប់គាត់ម្នាក់ទៀត។ លោក Paijit បានមកដល់កន្លែង​កើតហេតុភ្លាមៗបន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃសុក្រ ហើយលោកបានបន្តថា ជនសង្ស័យ​ចង្អុលកាំភ្លើងមកលើគាត់និងគំរាមបាញ់សម្លាប់ទៀតប្រសិនបើគាត់ព្យាយាមធ្វើអន្តរាគមន៍។ គួរបញ្ជាក់ផងដែរថា ជនល្មើសក៏ធ្លាប់រៀបការនិងមានកូនស្រីម្នាក់អាយុ ៨ឆ្នាំ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​​ Bangkok Post

from: https://tnaot.com/km/m/detail/article/9454131