បាល់ទាត់៖ ក្លិប Juventus ដាក់គោលដៅចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្លិប Roma គឺកីឡាករ Edin Dzeko នៅរដូវក្តៅនេះ។
គ្រូបង្វឹក Juventus លោក Maurizio Sarri ចង់បានម្ចាស់អាវលេខ ៩ របស់ក្លិប Roma រូបនេះមកជំនួសខ្សែប្រយុទ្ធគោលនៅក្នុងក្លិប គឺកីឡាករ Gonzalo Higuain ដែលនឹងអាចចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយកុងត្រារូបគេជាមួយក្លិបអស់សុពលភាពនឹងគ្នា។
យ៉ាងណាមិញ បើយោងតាមកាសែតអ៊ីតាលី Tuttosport បានឱ្យដឹងថា Juventus មានគម្រោងចំណាយប្រាក់ខ្ពស់លើការនាំយកខ្សែប្រយុទ្ធ Dzeko ដែលកំពុងនៅសល់កុងត្រាជាមួយ Roma ដល់ឆ្នាំ២០២២។ សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធជម្រើសជាតិបូស្នៀវ័យ ៣៤ ឆ្នាំរកគ្រាប់បាល់បញ្ចូលទីឱ្យក្លិបបានចំនួន ១៤ គ្រាប់ក្រោយបង្ហាញខ្លួន ២៨ ប្រកួតក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia