Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

 នៅថ្ងៃសៅរ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ ៣១៨៥នាក់។  

រូបតំណាង

អ្នកជំងឺថ្មីទាំង៥នាក់ បានវិលត្រឡប់មកពីស្រុកគុយវ៉ែតចំនួនម្នាក់ ចក្រភពអង់គ្លេសចំនួនម្នាក់ និង​មកពីប្រទេសអារ៉ាប៊ីសាអូឌីតចំនួន៣នាក់ ។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៤០ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺថ្មីក្នុងតំបន់។ ក្នុងចំណោមអ្នកឆ្លងទាំង ៣១៨៥នាក់ មកដល់ពេលនេះមានចំនួន ៣០៦៦នាក់ បានជាសះស្បើយ និងមាន ៦១នាក់ កំពុងសម្រាកព្យាបាលនៅ​ក្នុងមន្ទីរពេទ្យនៅឡើយ ​រីឯ​​អ្នកស្លាប់វិញនៅតែរក្សាចំនួន ៥៨នាក់ដដែល។ អ្នកជំងឺថ្មីទី១គឺជាបុរសដែល​​បញ្ជូនមក​ពីប្រទេសគុយវ៉ែតមានការងារជាអ្នកម៉ាស្សាម្នាក់អាយុ ២៤ឆ្នាំ ត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក។ គាត់បានមកដល់ប្រទេសថៃកាលពីថ្ងៃចន្ទហើយ​មានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍។ អ្នកជំងឺថ្មីទី២ជាស្រ្តីជនជាតិថៃមកពី​ចក្រភពអង់គ្លេស​មានអាយុ ៤១ឆ្នាំ មានការងារជាគ្រូបង្រៀនម្នាក់ ​បានមកដល់ប្រទេសថៃនៅថ្ងៃទី២៦ ខែមិថុនា ហើយត្រូវបានបញ្ចូនទៅមជ្ឈមណ្ឌលដាច់ដោយឡែកនៅខេត្ត​ Chon Buri និងមានលទ្ធផលវិជ្ជមានកូវីដ-១៩កាលពីថ្ងៃពុធ។ អ្នកជំងឺថ្មី ៣នាក់ទៀត ជានិស្សិតមកពីប្រទេស​អារ៉ាប៊ីសាអូឌីត មានអាយុ ២៣ និង ២៥ឆ្នាំ ​ត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែក​នៅខេត្ត Chon Buri ​បន្ទាប់ពីពួកគេបានមកដល់ប្រទេសថៃ​កាលពីថ្ងៃទី២៤ ខែមិថុនា។ ​

រូបតំណាង

ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៩៧ ក្នុងចំណោមប្រទេសទូទាំងពិភពលោកដែលត្រូវបានរាតត្បាតដោយមេរោគកូវីដ-១៩។ ប្រទេសចំនួន៥ ដែលមាន​ចំនួនអ្នកឆ្លងច្រើនជាងគេគិតត្រឹមម៉ោង១០ ព្រឹកថ្ងៃសៅរ៍គឺសហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ២.៨៩លាននាក់ ប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ១.៥៤លាននាក់ ប្រទេសរុស្ស៊ីមានអ្នកឆ្លងសរុបចំនួន ៦៦៧ ៨៨៣នាក់  ប្រទេសឥណ្ឌាមានអ្នកឆ្លងចំនួន ៦៤៩៨៨៩នាក់ និងប្រទេសអេស្ប៉ាញមានអ្នកឆ្លងចំនួន៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9454064