មិនថាអ្នកប្រើប្រាស់កុំព្យូទ័រ ឬលេបថប តែងតែជួបប្រទះរឿងថតចម្លងជានិច្ច ជាពិសេសរឿង Screenshots ហ្នឹងហ្មង។
អ្វីដែលទើសចិត្តបំផុតនោះគឺពេលប្រើគ្រាប់ឃី Print Screen យើងតែងតែចាប់យករូបទាំងផ្ទាំងកុំព្យូទ័រ ឬលេបថបទាំងមូល ពោលគឺបានទាំងចំនុចដែលយើងមិនចង់បាន។ ដូច្នេះហើយតោះមកដឹងពីរបៀបទាំង ២ នេះដែលអាចអោយអ្នកថតចាប់យកនិងកាត់ត្រង់ចំនុចដែលអ្នកចង់បានតែប៉ុណ្ណោះ។
ចំពោះអ្នកប្រើប្រាស់ Mac ចុចលើគ្រាប់ឃី Command + Shift + 3 បន្ទាប់មកប្រើម៉ៅស៍ ឬក្រយៅកម្រើកទាញយកត្រង់ចំនុចដែលចង់ Screenshots។
ចំពោះអ្នកប្រើប្រាស់ Windows 10 ដំបូងឡើយចូលទៅកាន់ Start ត្រង់កន្លែង Search programs and files វាយអក្សរ Snipping Tool ហើយចុចលើវា។ បន្ទាប់មកចុច New ហើយទាញថត កាត់យកត្រង់ចំនុចដែលអ្នកចង់ Screenshots ជាការស្រេច។
ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។
ប្រែសម្រួល៖ រីតា