
កម្សាន្ត
James Jirayu និង Ton Arch បង្ហាញវត្តមាន ២ ថ្ងៃផ្ទួនៗចូលរួមក្នុងពិធីបុណ្យសពឪពុករបស់ Taew Natapohn
ជារឿងមួយដ៏គួរឲ្យសោកស្ដាយបំផុត ដែលឪពុកតារាសម្ដែង Taew Natapohn បានលាចាកលោក កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២០ ដោយធ្វើឲ្យមានការសោកស្ដាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារតារាសម្ដែង Taew Natapohn រួមទាំងបណ្ដាអ្នកគាំទ្រនិងមិត្តរួមការងារជាច្រើនផងដែរ។
តារាប្រុសស្រីល្បីៗជាច្រើនបានបង្ហាញការចូលរួមសោកស្ដាយដោយភ្ជាប់មកជាមួយកម្រងផ្កាកាន់ទុក្ខ និងមកចូលរួមក្នុងពិធីបុណ្យសពផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែង James Jirayu និងអតីតសង្សារចាស់របស់ Taew ក៏បានបង្ហាញវត្តមានចូលរួមទាំងពីរថ្ងៃមើលការខុសត្រូវក្នុងពិធីបុណ្យសពឪពុករបស់ Taewផងដែរ។
គួរឲ្យដឹងផងដែរថា មុនឈានដំណាក់កាលចុងក្រោយនេះ តារាស្រីរូបនេះ ក៏បានព្យាយាមប្រកាសស្វែងរកអ្នកបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតឪពុករបស់នាង។ ប៉ុន្តែនៅតែមិនអាចឃាត់បាន ទីបំផុតឪពុករបស់នាងក៏បានទទួលមរណភាព ទាំងនៅមានសេចក្ដីអាលោះអាល័យជាទីបំផុត៕