មានពាក្យចចាមអារ៉ាមបាននិយាយថា ក្រុមហ៊ុន Motorola នឹងនាំមកនូវប្រព័ន្ធ 5G ដែលមានសមត្ថភាពនៅលើទូរសព្ទ Motorola Razr របស់ខ្លួនសម្រាប់ពេលខាងមុខនេះ។ នៅលើព័ត៌មានមួយផ្សេងទៀតបានលើកឡើងថា ទូរសព្ទនេះនឹងភ្ជាប់មកជាមួយការសាកថ្ម 18W ផងដែរ ។
កាលពីម្សិលមិញនេះ ក៏ទទួលបានលក្ខណៈពិសេសដំបូងរបស់យើងសម្រាប់ទូរសព្ទ Razr 5G នេះ ដែលមានអេក្រង់ទំហំ 6.2 inch និងកាមេរ៉ាទំហំ 48MP ។ ទូរសព្ទនេះត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យទំហំ 256GB ដែលអាចបន្ថែមបានតាមរយៈ microSD ផងដែរ ។
គួរបញ្ជាក់ដែរថា ទូរសព្ទ Razr 5G នេះ នឹងមានពណ៌ប្រាក់តែមួយពណ៌ប៉ុណ្ណោះ ហើយក៏មិនមានពេលវេលាជាក់លាក់ណាមួយសម្រាប់ការចេញផ្សាយជាផ្លូវការនោះដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena