Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋស្នើសុំកុំបន្តឡើងថ្លៃសាំង ព្រោះកូវីដ១៩នៅតែជាបញ្ហារាំងស្ទះចំណូល

ភ្នំពេញ៖ ស្ងាត់ៗតម្លៃសាំងហក់ឡើងវិញនៅដើមខែកក្កដានេះ ដោយក្នុង១លីត្រថ្លៃ ៣ពាន់រៀល ថ្លៃជាងមុន ១៥០រៀល បើប្រៀបនឹងតម្លៃសាំងធម្មតាកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ មិថុនា។ ការឡើងថ្លៃប្រេងឥន្ទនៈនេះដោយសារតែចរាចរណ៍ក្នុងរាជធានីភ្នំពេញបានវិលមកកាន់ស្ថានភាព ស្ទះដូចធម្មតាវិញ។

ពលរដ្ឋក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា ការឡើងថ្លៃសាំងវិញនៅពេលនេះ មិនសូវសមគួរទេ ព្រោះវិបត្តិកូវីដ១៩ នៅតែជាបញ្ហាធ្វើឲ្យពួកគាត់ពិបាកក្នុងការរកចំណូល។ មួយវិញទៀត ការឡើងថ្លៃប្រេងឥន្ទនៈ នៅកម្ពុជាគឺ ឡើងថ្លៃ លឿងជាងចុះថ្លៃ ហេតុនេះពួកគាត់សង្ឃឹមថា បើចុះមកនៅត្រឹម២ពាន់រៀលជាការល្អ។

ជាការកត់សម្គាល់ គេសង្កេតឃើញថា នៅតាមបណ្តាស្ថានីយប្រេងឥន្ទនៈផ្សេងៗដូចជា TOTAL, TELA, និង PTT ជាដើមបានដាក់លក់ប្រេងសាំងធម្មតាក្នុងតម្លៃ ៣ពាន់រៀល និង ប្រេងម៉ាស៊ូតតម្លៃ ២៧០០រៀលក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុពែ ៣៤០០រៀលក្នុងមួយលីត្រ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។

ទាក់ទិនទៅនិងតម្លៃប្រេងឥន្ទនៈដាក់លក់នៅលើទីផ្សារ ជាការកំណត់រវាងក្រសួងពាណិជ្ជកម្មជាមួយ និងម្ចាស់ស្ថានីយប្រេងសម្រាប់១៥ថ្ងៃម្តង ហេតុនេះ តម្លៃប្រេងឥន្ទនៈថ្មីនេះ​គឺត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកក្កដានេះ ទើបចេញសេចក្តីប្រកាសថ្មីម្តងទៀត៕ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9450935