បាល់ទាត់៖ ក្លិប Inter បានចុះហត្ថលេខាជាមួយកីឡាករ Achraf Hakimi ខ្សែការពាររបស់ក្លិប Real Madrid ជាផ្លូវការ លើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៤៥លានអឺរ៉ូ។ នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់ក្លិប Inter។
យុវជនថ្នាល Real Madrid រូបនេះ នឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន ៥ លានអឺរ៉ូក្នុងមួយឆ្នាំពីក្លិប Inter បន្ទាប់ពីយល់ព្រមចុះកុងត្រារយៈពេល ៥ ឆ្នាំលេងនៅប្រទេសអ៊ីតាលី។
គួរបញ្ជាក់ផងដែរថា ខ្សែការពារស្តាំមានសញ្ជាតិម៉ារ៉ុករូបនេះ បានចំណាយរយៈពេល ២ រដូវកាលជាមួយក្លិប Borussia Dortmund ក្រោយក្លិបអាណាព្យាបាល Real Madrid ដាក់ឱ្យខ្ចីជើង ហើយរកបាន ១៧ គ្រាប់ពីការបង្ហាញខ្លួន ៧២ ប្រកួតនៅប្រទេសអាល្លឺម៉ង់កន្លងទៅ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia