Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kai សមាជិកក្រុម EXO កំពុងត្រៀងចេញនូវអាល់ប៊ុមបទចម្រៀងទោលរបសគាត់

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយនៅថ្ងៃទី៣ ខែកក្កដានេះ បានឱ្យដឹងថា សមាជិកក្រុមតារាចម្រៀង EXO គឺលោក Kai កំពុងត្រៀមសម្រាប់ការសម្តែងទោលជាផ្លូវការរបស់គាត់ ។

ប្រភពខាងក្នុងផលិតកម្មបាននិយាយថា Kai កំពុងមមាញឹកក្នុងការធ្វើអាល់ប៊ុមបទចម្រៀងទោលថ្មីរបស់គាត់ ដែលគ្រោងនឹងចេញនៅពាក់កណ្តាលឆ្នាំ២០២០ នេះ។ រហូតមកដល់ពេលនេះសមាជិកក្រុម EXO ដែលបានធ្វើការសម្តែងទោលរបស់ពួកគេរួមមាន Baekhyun, Chen, Suho និង Lay ជាដើម ។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗស្តីពីអាល់ប៊ុមបទចម្រៀងទោលរបស់ Kai ។ អ្នកតំណាងរបស់ផលិតកម្ម SM Entertainment បានបន្តទៀតថា វាជាការពិតដែលថា Kai កំពុងរៀបចំសម្រាប់ការសម្តែងទោល ។ យើងនឹងជូនដំណឹងអំពីព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលកំណត់ពេលវេលាជាក់លាក់ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9450145