Manchester City បានក្លាយជាក្រុមដំបូងគេដែលលេងទល់នឹងក្រុម Liverpool ដែលក្លាយជាជើងឯកលីគរដូវកាលនេះ នឹងត្រូវបានក្រុមម្ចាស់ផ្ទះឈរជារបងទះដៃអបអរសាទរផងដែរ។
យ៉ាងណាក្ដី ក្នុងវីដេអូប្រមាណ៣០វិនាទី កីឡាករ Man City ដែលឈរជារបងទះដៃអបអរ Liverpool នោះ ហាក់បីដូចជាទឹកមុខមិនរីកទាល់តែសោះ ស្របពេល Salah ដែលជាកីឡាករចុងក្រោយដើរចូលមកបានត្រឹមពាក់កណ្ដាល ក៏ត្រូវបានកីឡាករ Man City បំបែកជួរទៅវិញផងដែរ។
សូមបញ្ជាក់ថា Liverpool ត្រូវបានក្រុមជើងឯកចាស់ Manchester City លត់រហូតដល់ទៅ ៤-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣២ កាលពីយប់មិញ៕
ប្រភព៖ Dailymail