Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភូមិបណ្តែតទឹក កំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់

ពី​ដើម​កំពង់ហ្លួង គឺជា​កំពង់​របស់​ស្ដេច​សំចត​ហើយ​យាង​បន្ត​ទៅ​មុខ​ទៀត​តាម​រទេះគោ រទេះសេះ ឬ​ដោយសារ​ដំរី ។ ព្រះរាជា​យាង​ទៅ​តាម​ផ្លូវហ្លួង​ឆ្ពោះទៅ​កាន់​កន្លែង​ដទៃ​ទៀត ដូច​ជា​ខេត្តពោធិ៍សាត់ ព្រះ​អង្គ​តែងតែ​គង់​ប្រថាប់ ដើម្បី​លាក់ខ្លួន ឬ​លំហែកាយ ។

ចំពោះ​ប្រវត្តិ​បានជា​គេ​ហៅ​ថា «​កំពង់ហ្លួង​» ព្រោះ​ជា​កន្លែង​កំពង់​ស្ដេច​សំចត​យាងចុះ​យាង​ឡើង កាលពី​ជំនាន់​ដើម ។ រហូត​មក​ដល់​សព្វថ្ងៃ​គេ​នៅ​តែ​ហៅ​ថា «​កំពង់ហ្លួង​» ដដែល ។បច្ចុប្បន្ន​កំពង់ហ្លួង មាន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ហើយ​ច្រើន​ប្រកប​មុខរបរ ផ្សេង​ៗ​គ្នា ខ្លះ​នេសាទ​ត្រី ខ្លះ​លក់​អីវ៉ាន់ ខ្លះ​អុំទូក​លក់​បន្លែ ត្រី សាច់ ព្រមទាំង​មាន​សិប្បកម្ម និង​វត្ត​អារាម​ផង​ដែរ ។ នៅ​រដូវប្រាំង កំពង់ហ្លួង​មាន​ចម្ងាយ​ប្រមាណ​៥.៥០០​ម៉ែត្រ ពី​ទីរួមស្រុក​ក្រគរ រីឯ​នៅ​រដូវវស្សា​វិញ មាន​ចម្ងាយ​តែ​១.៥០០​ម៉ែត្រ​ប៉ុណ្ណោះ ។ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ និង​ប្រជាពលរដ្ឋ​ពី​ខេត្ត​ផ្សេង ក៏​ដូច​ជា​អ្នកទេសចរ​អន្តរជាតិ​តែងតែ​ទៅ​លេង​កម្សាន្ត​នៅ​កំពង់ហ្លួង​មិន​ដាច់ ពិសេស​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ពួក​គេ​ជិះទូក កាណូត​លំហែកាយ​តាម​ដងព្រៃ​លិច​ទឹក ខ្លះ​ងូតទឹក និង​បាចទឹក​ដាក់​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្ត​ភ​ក្កិ ឬ​ក្រុមការងារ​ជាដើម ។(អត្ថបទដកស្រង់ពី កាសែត កោះសន្តិភាព)

from: https://tnaot.com/km/m/detail/article/9449682