វត្តធម្មឃោសិតារាម ឬអ្នកស្រុកហៅថាវត្តស្លែងមានទីតាំងស្ថិតនៅក្នុងភូមស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
វត្តនេះមានបន្សល់ទុកកេរ្តិ៍ដំណែលព្រះវិហារបុរាណ មានវ័យចំណាស់ជាងគេនៅក្នុងខេត្តកំពង់ធំ ដែលកសាងក្នុងឆ្នាំ១៨៥២ គិតមកទល់សព្វថ្ងៃមានអាយុ១៦៨ឆ្នាំហើយ។ ព្រះវិហារត្រូវបានគេកសាងពីឥដ្ឋបូកកំបោរបាយអ មានក្បាច់ហោជាងយ៉ាងរស់រវើក និងដំបូលប្រក់ក្បឿងស្រកាត្រីលិញ។
តាមការសង្កេតបរិវេណវត្តគឺជាទីតាំងប្រាសាទបុរាណ ដែលបច្ចុប្បន្ននៅសេសសល់ផ្ដែរជាច្រើនផ្ទាំង និងសំណល់ប្រាសាទធ្វើពីថ្មភក់ដែលជាស្ថាបត្យកម្មសម័យមុនអង្គរត្រូវបានគេយកទៅរក្សាទុកក្បែរព្រះវិហារបុរាណនេះតែម្ដង៕
អត្ថបទ៖ WowCambodian