Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមាជិកក្រុម EXO ៣រូបនឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Amazing Saturday – Doremi Market

លោក Baekhyun លោក Chanyeol និងលោក Kai ដែលជាសមាជិកក្រុម EXO ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Amazing Saturday – Doremi Market របស់ស្ថានីយទូរទស្សន៍ tvN ឆាប់ៗនេះ ។

នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់សមាជិកក្រុម EXO ទាំងបីរូបនេះ នៅក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ tvN ។ កាលពីមុនសមាជិកក្រុម មានដូចជាលោក Suho និងលោក Chen បានបង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីម្តងរួចមកហើយ ដោយពួកគេបានព្យាយាមទស្សន៍ទាយបទចម្រៀងជាច្រើនបទផងដែរ ។

កម្មវិធីនេះផងដែរនឹងធ្វើការចាក់ផ្សាយនៅពាក់កណ្តាលខែកក្កដាខាងមុខនេះ។ គួរបញ្ជាក់ដែរថា ភ្ញៀងកិត្តិយសដែលនឹងចូលក្នុងកម្មវិធីនេះ នឹងត្រូវធ្វើការទស្សន៍ទាយបទចម្រៀង ដោយប្រាប់ពីចំណងជើង និងអ្នកចម្រៀងឱ្យបានត្រឹមត្រូវ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9447943